News

Check out real estate news updates

បើចង់វិនិយោគ គួរចាប់ផ្តើមវិនិយោគអ្វីដែលមិនទាន់ផ្ទុះ ត្រូវជញ្ជ្រុំទីតាំង១កន្លែងឲ្យដឹង១កន្លែង កុំរេរា

អ្នកវិនិយោគអចលនទ្រព្យវ័យក្មេង លោក កាង គង់សេង បានប្រាប់ Business Cambodia ថា ចង់ទិញអចលនទ្រព្យចំណេញ កុំរេទៅនេះបន្តិចទៅនោះបន្តិច ដោយលឺគេថាខាងណាចំណេញទៅទិញខាងនោះ តែយើងគួរតែ ជញ្ជ្រុំទីតាំងណា ១កន្លែងឲ្យដឹង១កន្លែង ហើយត្រូវច្បាស់ពត៌មានកន្លែងនោះ។

អ្នកវិនិយោគអចលនទ្រព្យវ័យក្មេងរូបនេះ បានប្រាប់ទៀតថា ការពិតទៅ វាមិនខុសទេ ប្រសិនបើអ្នកទិញអចលនទ្រព្យ កន្លែងផ្សេងគ្នា ប្រសិនបើអ្នកមានលុយច្រើន ហើយទិញដីស្តុកទុក ប៉ុន្តែប្រសិនបើធនធានថវិការយើងនៅតិចទេ ហើយទើបវិនិយោគថ្មីថ្មោងផង គួរតែវិនិយោគនៅតំបន់១ឲ្យដឹងតំបន់មួយ កុំរេរាតាមគេ សំខាន់ត្រូវក្តោបពត៌មានឲ្យបាន។

ម្យ៉ាងវិញទៀត មុនពេលដែលយើង ចាប់តំបន់ណាមួយ ដើម្បីវិនិយោគ យើងត្រូវប្រៀបធៀបផងដែរថា តើតំបន់មួយណា ដែលជិតក្រុង ហើយតម្លៃដីធ្លី ហាក់នៅធូរថ្លៃជាងគេ បន្ទាប់មកយើងត្រូវស្វែងរកពត៌មាន នៅតំបន់នោះ ថានឹងមានគម្រោងអ្វីទៅឬទេ? អាចនឹងរីកធំទេ នាពេល៥ឆ្នាំក្រោយ។ចំពោះលោក គឺលោកវិនិយោគ ផ្តោតលើការវិនិយោគរយៈពេលវែង  ដូចនេះ តំបន់ដែលលោកវិនិយោគគឺអាចនឹងរីកចម្រើននៅរយៈពេលវែង។

អ្នកវិនិយោគវ័យក្មេងរូបនេះ ការវិនិយោគនៅកម្ពុជា យើងត្រូវចេះសម្លឹងមើល រយៈពេល១០ឆ្នាំ ទៅមុខទៀត តើអចលនទ្រព្យ នឹងត្រូវទៅតាមផ្លូវណា? ដោយ លោក តែងសម្លឹងមើលឱកាស ៥ ទៅ១០ឆ្នាំខាងមុខទៀត ដោយប្រៀបធៀបជាមួយប្រទេសជិតខាង ព្រោះប្រទេសគេដើរមុនជើង ១ជំហាន ដូចនេះ ដើម្បីដឹងថា តើអ្វីដែលល្អសម្រាប់វិនិយោគ គឺយើងត្រូវដឹងថា តើ ប្រទេសជិតខាងយើង គេរីកចម្រើនទៅលើអ្វី។

មុននឹងប្រឡូកក្នុងវិស័យនេះ មិនមែនយើងនឹកឃើញក៏ចង់ចូលនោះទេ( យើងអាចប្រឡូកបាន ប្រសិនបើយើងមានលុយចាយមិនអស់ ហើយទិញអចលនទ្រព្យ ទុក) ប្រសិនបើយើងនៅខ្វះធនធានថវិការនៅឡើយ។ ដូចនេះ យើងត្រូវសិក្សា ស្វែងយល់ រៀនសូត្រ ចូលសិក្ខាសិលា ឲ្យបានច្រើន រៀនពីភាពជោគជ័យ រៀនពីភាពបរាជ័យរបស់អ្នកវិនិយោគមុនៗ ដើម្បីជាគ្រឹះ ក្នុងការបង្ការហានិភ័យ នៅពេលដែលយើងប្រឡូកក្នុងវិស័យក្តៅមួយនេះ។ នេះបើតាមការបញ្ជាក់របស់សហគ្រិនវិ័យក្មេងខាងលើ។

Source From: https://www.business-cambodia.com/public/article/if-investing-should-start-investing-something-that-has-not-exploded-is-a-place-not-a-place-to-move

Leave a Reply

Your email address will not be published. Required fields are marked *