News

Check out real estate news updates

បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តព្រះសីហនុកើនដល់ជាង១ម៉ឺនបន្ទប់

ព្រះសីហនុៈ ដោះស្រាយបញ្ហាប្រឈមនៃកង្វះបន្ទប់សណ្ឋាគារនៅក្រុងព្រះសីហនុលែងចោទជាបញ្ហាហើយ ដោយចំនួនបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តជាប់មាត់សមុទ្រនេះបានកើនឡើងដល់ជាង ១០,០០០ បន្ទប់ហើយ។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានមានប្រសា​សន៍ ក្នុងពេលក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរពាក់ព័ន្ធ រួមជា​មួយក្រុមការងារក្រុមហ៊ុន Blue Media Cambodia បានរៀបចំនិងត្រួតពិនិត្យឡើងវិញនូវការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តសមុទ្រ ដែលនឹងប្រព្រឹត្តទៅ៣ថ្ងៃចូលឆ្នាំខ្មែរនាព្រឹកថ្ងៃទី១៩ មិនាកន្លងមកថា នាពេលបច្ចប្បន្ននេះ នៅទូទាំងក្រុងព្រះសីហនុ មានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ចំនួនជាង១ម៉ឺនបន្ទប់សម្រាប់ភ្ញៀវជួលស្នាក់នៅ អំឡុងពេលពួកគាត់មកកម្សាន្តនៅទីនេះ។

បន្ថែមលើសពីកន្លែងស្នាក់នៅខេត្តព្រះសីហនុ ក៏សម្បូរទៅដោយភោជនីយដ្ឋាន និងអាហារដ្ឋានជាង៣០០កន្លែងសម្រាប់ទទួលផ្គត់ផ្គង់ម្ហូបអាហារជូនភ្ញៀវទូទៅ។

លោកស្រី ខែក ខេមរ៉ាត អគ្គនាយិការ ក្រុមហ៊ុនប្ល៊ូមេឌា (Blue Media) បានឲ្យដឹងថា ក្រុមហ៊ុនប៊្លូមេឌាបានសហការជាមួយរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំកម្មវិធីសង្ក្រាន្តសមុទ្រសម្រាប់អបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពាក់កណ្តាលខែមេសា​ខាងមុងនេះ។ លោកស្រីបន្តថា យើងនឹងរៀបចំជាឆាកវេទិកាធំមួយសម្រាប់ពិធីទទួលទេវតាឆ្នាំថ្មី ការសម្តែងរបាំត្រុដិ ពិធីរាប់បាត្រព្រះសង្ឃ១១៩អង្គ ពិធីស្រង់ព្រះនៅថ្ងៃចូលឆ្នាំទី៣ ការលេងល្បែងប្រជាប្រិយផ្សេងៗ (បោះឈូង អង្គុញ ទាញព្រ័ត្រជាដើម) មានការប្រគំតន្រី្តសម្រាប់រាំលេងកម្សាន្ត ការសម្តែងសិល្បៈប្រពៃណី និងសហសម័យ ពិធីបណ្តែតគោមទឹកនិងបង្ហោះគោមជាដើម និងកម្មវិធីតាំងពិព័រណ៌ផលិតផលផ្សេងៗចំនួនជិត ៣០០ស្តង់។

បន្ថែមលើសពីនោះទៀត យើងក៏ត្រៀមរៀបចំឲ្យមានទីកន្លែងសម្រាប់បាញ់ទឹក (គឺបន្ទាប់ពីពិធីស្រង់ព្រះរួចហើយ) នាពេលណាថ្ងៃមានកម្តៅខ្លាំងផងដែរ។

លោកស្រីបន្តថា កម្មវិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃសម្រាប់កម្មវីធីសង្ក្រាន្តសមុទ្រ ប៉ុន្តែដោយឡែកសម្រាប់កម្មវិធី តាំងពិព័រណ៌លក់ផលិតផលនានានោះ គណៈកម្មការរៀបចំឲ្យមានរយៈពេល៥ថ្ងៃ។ យើងត្រៀមនឹងរៀបចំជាកម្មវិធីកម្សាន្តប្លែកគ្នាជាច្រើនទៅតាមថ្ងៃនីមួយៗ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីឲ្យស្របទៅតាមប្រពៃណីជាតិខ្មែរផង និងការកម្សាន្តសប្បាយសម្រាប់មហាជនទូទៅផង៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *