News

Check out real estate news updates

បណ្តាក់ទុន៨ពាន់លានដុល្លារដើម្បីបង្កើតបណ្តាញធុរកិច្ច អចលនទ្រព្យដ៏ធំមួយនៅអាស៊ី

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីឈ្មោះ CapitaLand បានប្រកាសកាលពីខែមករាថា ខ្លួនបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Temasek ដើម្បីទិញក្រុមហ៊ុន Ascendas-Singbridge Pte Ltd ដែលមានតម្លៃ ៨ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតជាបណ្តាញធុរកិច្ចអចលនទ្រព្យចម្រុះដ៏ធំបំផុតនៅអាស៊ី។

ក្រុមហ៊ុន Ascendas-Singbridge ជាក្រុមហ៊ុនគ្រប់គ្រងក្រុមហ៊ុន ៣ទៀត រួមមាន Ascendas Reit ដែលជាក្រុមហ៊ុនឧស្សាហកម្ម និងអាជីវកម្មដំបូងគេនៅប្រទេសសិង្ហបុរី មានការជឿទុកចិត្តយ៉ាងទូលំទូលាយ។ ក្រុមហ៊ុន Ascendas India Trust គឺជាក្រុមហ៊ុនអចលនទ្រព្យឥណ្ឌាដំបូងគេនៅអាស៊ី និង Ascendas Hospitality Trust ដែលមានហ៊ុនលើសណ្ឋាគារចំនួន ១៤ នៅក្នុងប្រទេសអូស្ត្រាលី កូរ៉េ ជប៉ុន និងសិង្ហបុរី។ ក្នុងនោះផងដែរ ក្រុមហ៊ុន Ascendas-Singbridge មានគម្រោងសំខាន់ៗជាច្រើនទៀត រួមមានសួន Singapore Science Park និង Changi Business Park ក្នុងប្រទេសសិង្ហបុរី ហើយគម្រោង Dalian Ascendas IT Park, Singapore Hangzhou Science និង Tech Park នៅក្នុងប្រទេសចិន។

CapitaLand គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ដែលមានគម្រោងធំៗ នៅក្នុងតំបន់ រួមទាំងនៅកម្ពុជា និងវៀតណាមផងដែរ។

Source From: https://www.construction-property.com/khread-news-1720/

Leave a Reply

Your email address will not be published. Required fields are marked *