News

Check out real estate news updates

បច្ចុប្បន្នភាព​៖​ ​អាគារ​ភ្លោះ​នៃ​គំរោង​ថៃ​ប៊ុ​នរ៉ុង​កំពុង​ដំណើរការ​ធម្មតា ​និង​គ្មាន​​ការ​ប្តូរ​ឈ្មោះ​នោះ​ទេ​

​ភ្នំពេញ​៖​ ​ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ ​Thai​ ​Bunrong​ ​Twin​ ​Tower​ ​បាន​និង​កំពុង​ដំណើរការ​ធម្មតា​ ​និង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ដើម្បី​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នា​ពេល​ខាងមុខនេះ​។​

ស្ថាបត្យករ​អាស៊ាន​ ​លោក​សាស្រ្តា​ចារ្យ​ ​ទួស​ ​សា​ភឿន​ ​ប្រធាន​ក្រុមការងារ​ស្ថាបត្យកម្ម​ ​និង​សំណង់​ប្រចាំ​ក្រុមហ៊ុន​ថៃ​ ​ប៊ុ​នរ៉ុង​ ​និង​ជា​អគ្គលេខាធិការ​រង​គណ​ស្ថាបត្យករ​ជាតិ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១២​ ​មិនា​នេះ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ ​កំពុង​ដំណើរការ​សាងសង់​ជញ្ជាំង​ទប់​ដី​ដដែល​ ​ព្រោះ​ការសាងសង់​នេះ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​

លោក​បន្ត​ថា​ ​ជាមួយគ្នា​នេះ​ក្រុមហ៊ុន​កំពុង​កុំ​ម៉ង់​ដែក​ ​និង​ប្រវែង​ស្តង់​ដា​របស់​ដែក​ពី​រោងចក្រ​ផ្ទាល់​ ​ព្រោះ​ការសាងសង់​អាគារ​កប់​ពពក​កំពស់​ ​១៣៣ជាន់​ ​ស្មើនឹង​កំពស់​ជាង៥៦៨ម៉ែត្រ​នេះ​ ​មិន​អាច​ប្រើប្រាស់​ដែក​ធម្មតា​បានទេ​។​

​លោក​បន្ត​ថា​ ​“​គុណភាព​ដែក​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មិន​អាចយ​កម​ក​ប្រើប្រាស់​សំរាប់​សាងសង់​អាគារ​នេះ​ទេ​ ​ព្រោះ​វា​ជា​អាគារ​ខ្ពស់​ ​ហេតុនេះ​ទើប​យើង​កុំ​ម៉ង់​ដែក​ពី​រោងចក្រ​ផ្ទាល់​ ​ដើម្បី​ធានា​គុណភាព​អាគារ​តំណាង​ជាតិនេះ​”​។​ ​លោក​បន្ត​ថា​ ​“​សូម្បី​តែ​ប្រ​វង​ដែក​ដែល​ត្រូវ​សាងសង់​ ​ក៏​មាន​ប្រវែង​ខុសគ្នា​ពី​ដែក​ផលិត​លក់​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​”​។​

​លោក​សាស្រ្តា​ចារ្យ​ ​ទួស​ ​សា​ភឿន​ ​បាន​បន្ត​ថា​ ​ការ​បើក​ការដ្ឋាន​សាងសង់​អាគារ​នេះ​ ​នឹង​ស្ថិត​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហើយ​អាគារ​នេះ​វា​ជា​តំណាង​ជាតិ​ ​ហេតុនេះ​ពេលវេលា​សាងសង់​នឹង​មានការ​កំណត់​តា​មក្បួង​ហុងស៊ុយ​ត្រឹមត្រូវ​ ​មិន​អាច​ចេះតែ​សាងសង់​តាម​ការ​នឹកឃើញ​នោះ​ទេ​។​លោក​បន្ត​ថា​ ​គំរោង​នេះ​ក៏​មិន​មានការ​ផ្លាស់​ប្តូរ​ឈ្មោះ​ ​ដូច​ការ​សរសរ​ររបស់​ ​Page​ ​មួយចំនួន​នោះ​ដែរ​ ​គឺ​ក្រុមហ៊ុន​នៅតែ​រក្សា​ឈ្មោះ​ដដែល​។​

​លោក​បន្ត​ថា​ ​ការកំណត់​ពេលវេលា​ជាក់លាក់​ ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ​ដោយ​រង់ចាំ​ភ្លើង​ខៀវ​ពី​លោក​ឧកញ៉ា​ ​ខូវ​ ​សម្បត្តិ​ ​ដែល​លោក​ជា​អ្នក​កំណត់ពេលវេលា​សាងសង់​ឬ​បើក​ការដ្ឋាន​សាងសង់​ ​ដោយ​អញ្ជើញ​សម្តេច​តេជោ​ជា​អធិ​ត​បី​ ​ដើម្បី​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​៕​

Source From: https://www.propertyarea.asia/

Leave a Reply

Your email address will not be published. Required fields are marked *