News

Check out real estate news updates

និន្នាការទីផ្សារការិយាល័យថ្មីនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៩

ទោះបីមានការថយចុះនូវកំណើនទីផ្សារអចលនទ្រព្យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ លើកលេងតែប្រទេសថៃ និងហ្វីលីពីន ទីផ្សារការិយាល័យនៅរាជធានីភ្នំពេញនៅតែបន្តរឹងមាំជាមួយនឹងតម្រូវការដ៏ឋិតថេរមួយនេះ។ ទាំងតម្រូវការ និងការផ្គត់ផ្គង់ នឹងនៅតែមានសញ្ញាវិជ្ជមាន។ ជាលទ្ធផល ម្ចាស់ការិយាល័យរីករាយនឹងការកើនឡើងនៃអត្រាជួលការិយាល័យនេះ។

ការិយាល័យនៅរាជធានីភ្នំពេញនៅតែបន្តទ្រទ្រង់កំណើនសេដ្ឋកិច្ច ទោះបីអត្រាការិយាល័យនៅទំនេរមានកម្រិតមធ្យមក៏ដោយ។ការិយាល័យថ្មីជាង ១២០ ០០០ ម៉ែត្រការ៉េ កំពុងដំណើរការសាងសង់ហើយគ្រោងនឹងបញ្ចប់ក្នុងត្រីមាសទី១ឆ្នាំ ២០១៩ និង ត្រីមាសទី ៤ ឆ្នាំ ២០២១ ជាបន្តបន្ទាប់។ ជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ការិយាល័យសរុប គឺស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ចម្រុះដែលរួមមាន សណ្ឋាគារ ផ្សារទំនើប ឬអគារលំនៅដ្ឋាន។ ក្នុងនោះដែរ ឆ្នាំ ២០១៩ នេះ គឺនឹងមានការសាងសង់គម្រោងបន្ថែមទៀត ដែលនេះនឹងជួយបង្កើនការផ្គត់ផ្គង់នាពេលអនាគតបន្ថែមទៀតក្នុងឆ្នាំ ២០២១ ។ ចក្ខុវិស័យចំពោះទីផ្សារការិយាល័យនៅតែល្អដដែល ជាមួយនឹងកំណើនតម្រូវការក្នុងអត្រាមធ្យម និងការជួលនៅតែបន្តកើនឡើង ប៉ុន្តែអត្រាយឺតបន្តិច។

ប្រភេទកន្លែងធ្វើការរួមគ្នាបានបន្តក្លាយជាប្រភពនៃតម្រូវការការិយាល័យនៅរាជធានីភ្នំពេញ សម្រាប់ផ្ទៃក្រឡាប្រភេទថ្នាក់ B និង C នៃអគារ។ ជាមួយនឹងការបញ្ចប់ការសាងសង់កន្លែងធ្វើការប្រភេទរួមគ្នានេះ ទម្រង់ការិយាល័យបែបនេះនឹងប្រកួតប្រជែងជាមួយការិយាល័យបែបប្រពៃណី (ប្រភេទការិយាល័យដែលមិនមានអគារពាណិជ្ជកម្មដូចជាសណ្ឋាគារជាដើម) ដោយផ្ទាល់ ហើយអាចទាញចំណែកទីផ្សារបន្ថែមទៀតនៅឆ្នាំខាងមុខ។

ជាទូទៅ ទីផ្សារ «ការិយាល័យធ្វើការរួមគ្នា» គឺកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍរបស់ខ្លួននៅឡើយទេ។ ការផ្គត់ផ្គង់កន្លែងដែលមានមុខងារច្រើនបែបនេះបានហក់ឡើងតាំងពីឆ្នាំ២០១៧មកម៉្លេះ ជាមួយនឹងចំនួនប្រតិបត្តិករទាំងក្នុងនិងក្រៅស្រុកបានបើកទ្វារការិយាល័យរបស់ខ្លួនទៅដល់អ្នកជួល។ បច្ចុប្បន្ននេះ តម្រូវការការិយាល័យដែលមានមុខងារច្រើនគឺបានមកពីក្រុមហ៊ុន start-up ដែលចូលចិត្តលក្ខខណ្ឌជួលដែលមានរយៈពេលខ្លី និងអាចបត់បែនបាន។ រហូតមកដល់ពេលនេះ ប្រតិបត្តិករនៃ «ការិយាល័យធ្វើការរួមគ្នា» អាចធ្វើឲ្យអ្នកជួលបន្តការជួលដោយសារការិយាល័យប្រភេទនេះនៅមានចំនួនតិចតួចនៅក្នុងទីផ្សារ។ ដោយសារតែមានតម្រូវការខ្ពស់សម្រាប់ «ការិយាល័យធ្វើការរួមគ្នា» ការជួលបានកើនឡើងបន្តិច ហើយគម្រោងដែលនឹងចូលមកក្នុងទីផ្សារកំពុងដាក់ជួលក្នុងតម្លៃខ្ពស់ជាងអត្រាមធ្យមបច្ចុប្បន្នសម្រាប់ការិយាល័យដែលមានទីតាំងនៅតាមផ្លូវធំៗ ។

ជាទូទៅ អត្រាការិយាល័យដាក់ជួលពេញអស់ ជាមធ្យមសម្រាប់គ្រប់ប្រភេទថ្នាក់នៅរាជធានីភ្នំពេញ នៅបន្តមានកម្រិតខ្ពស់ ហើយបច្ចុប្បន្នការជួលពេញមានអត្រាប្រហែល ៨០ ភាគរយ ។ តួលេខនៃការជួលការិយាល័យមានអត្រាខ្ពស់បើធៀបទៅនឹងប្រទេសជិតខាង នេះបើយើងនិយាយពីទំហំសេដ្ឋកិច្ចរបស់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយសក្តានុពលដ៏ធំសម្បើមនៃទីផ្សារការិយាល័យនៅរាជធានីភ្នំពេញនេះនៅតែល្អ ហើយការផ្គត់ផ្គង់នៅមានចំនួនតិចជាងបណ្តាប្រទេសក្នុងតំបន់។

Source From: https://www.construction-property.com/khread-more-1708/

Leave a Reply

Your email address will not be published. Required fields are marked *