News

Check out real estate news updates

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កម្ចី៧០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍផ្លូវជាតិលេខ១និងលេខ៦

ធនាគារអភិវឌ្ឍន៍អាស៊ីបានសម្រេចផ្តល់កម្ចីប្រមាណជា ៧០ លានដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្រិតនិងថែទាំផ្លូវជាតិលេខ១និងលេខ៦ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចុះផ្សាយកាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ ។

កម្ចីដែលត្រូវបានបែកចែកជាបីកញ្ចប់ខាងលើនេះគឺនឹងប្រើប្រាស់សម្រាប់គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ជាតិលេខ១ ពីចំណុចតំបន់អ្នកលឿងដលបាវិត។ សម្រាប់ផ្លូវជាតិលេខ ៦វិញគឺចាប់ ពីចំណុចតំបន់ក្រុងសៀមរាបដល់ក្រឡាញ់។ គម្រោងកែលម្អទាំងនេះគឺនឹងមានប្រវែងសរុបចំនួន ១៤៥.៥៨ គីឡូម៉ែត្រ។

តាមការបញ្ជាក់របស់ក្រសួងសាធារណការ គម្រោងកែលម្អរយៈពេលប្រាំឆ្នាំចាប់ពីឆ្នាំ ២០១៩ ដល់ ២០២៣នេះគឺនឹងធ្វើ់ការលើកកម្រិតផ្លូវជាតិលេខ១ពីកម្រាលកៅស៊ូ DBSTដែលគុណភាពមានកម្រិតទៅជាកម្រាលកៅស៊ូ AC ដែលជាប្រភេទផ្លូវមានគុណភាពល្អជាងមុន រីឯផ្លូវជាតិលេខ៦វិញគឺនឹងត្រូវធ្វើការស្ថាបនាលូសងខាងផ្លូវដើម្បីរំដោះទឹកភ្លៀងចេញ។ គម្រោងទាំងនេះនឹងត្រូវចាប់ផ្តើមបើកការដ្ឋានក្នុងខែ មករា ឆ្នាំ ២០១៩ រហូតដល់ ខែ មិថុនា ឆ្នាំ ២០២៣។

ជាងនេះទៅទៀត កញ្ចប់ថវិការខាងលើគឺនឹងត្រូវប្រើប្រាស់សម្រាប់ស្ថាបនាមន្ទីរពិសោធន៍សម្ភារសំណង់ចំនួន ៤ កន្លែងនៅខេត្តក្រចេះ កំពត សៀមរាប និងពោធិ៍សាត់សម្រាប់បង្កើតភាពងាយស្រួលក្នុងការត្រួតពិនិត្យគុណភាពផ្លូវ។

Leave a Reply

Your email address will not be published. Required fields are marked *