News

Check out real estate news updates

ទុន​វិនិយោគ​វិស័យ​សំណង់​ប្រមាណ​ ​​៨២៩​លាន​ដុល្លារ​​ ​ត្រូវ​​បាន​​អនុម័ត​​​ក្នុង​​ខែមករា​ ​ឆ្នាំ២០១៩​

​ភ្នំពេញ​៖​ ​គិត​ត្រឹម​រយៈពេល៣១ថ្ងៃ​នៃ​ខែមករា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ ​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅក្នុង​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ​៨២៩លាន​ដុល្លារ​ ​មានការ​កើនឡើង​រហូតដល់​ ​១៧៨​ ​ភាគរយ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨កន្លងទៅ​នេះ​។​ ​

លោក​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​លើកឡើង​ថា​ ​ផ្លែផ្កា​នគរូបនីយកម្ម​ ​ដែល​រួមមាន​ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ ​និង​សំណង់​ ​បាន​ក្លាយជា​សរសរ​ស្តម្ភ​ស្នូល​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។​ ​

​ជាក់ស្ដែង​ ​នៅក្នុង​រយៈពេល១០ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយ​រាប់​ចាប់ពី​ឆ្នាំ២០១០​ ​រហូត​ឆ្នាំ២០១៩​ ​ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ​ ​៤៣,៨៩៦​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​។​ ​ដោយឡែក​ ​សម្រាប់​ដើមឆ្នាំ២០១៩​ ​ក្នុង​មករា​ ​កន្លងទៅ​នេះ​ ​ការ​វិនិយោគ​លើ​វិស័យ​មួយ​នេះ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៨២៩​ ​លាន​ដុល្លារ​អាមេរិក​ ​កើនឡើង​ប្រមាណ​ ​១៧៨​ ​ភាគរយ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨កន្លងទៅ​ ​។​

​ចំពោះ​ក្រុមហ៊ុន​សាងសង់​ ​និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ដែល​មាន​អាជ្ញាប័ណ្ណ​ ​២៣០៧​ ​ក្រុមហ៊ុន​ ​រួម​មាន​ស្ថ​បត្យ​ករ​ប្រមាណ​ជាង​ ​២៥០០​ ​នាក់​ ​វិស្វករ​ប្រមាណ​ជាង​ ​៣០,០០០​ ​នាក់​។​ ​នេះ​គឺជា​សញ្ញា​វិជ្ជមាន​ដ៏​ប្រសើរ​មួយ​ចំពោះ​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​និង​បន្ត​ទៅ​ថ្ងៃ​អនាគត​។​ ​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ជាមួយនឹង​ការ​អភិវឌ្ឍន​គ​រូប​នី​យក​ម្ម​ ​និង​សំណង់​ ​ដែល​កំពុង​មាន​កំណើន​ក្នុង​ល្បឿន​យ៉ាង​លឿន​នេះ​ ​យើង​អាច​មើលឃើញ​ពី​តម្រូវការ​វិនិយោគ​ជាច្រើន​ ​មាន​ជាអាទិ៍ដូចជា​ ​ការ​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​ ​សំណង់​ពាណិជ្ជកម្ម​ ​សំណង់​សេវាកម្ម​ ​សំណង់​ឧស្សាហកម្ម​ ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ ​និង​បរិស្ថាន​ ​សេដ្ឋកិច្ច​សង្គម​ ​ជា​ពិសេស​​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ ​បណ្តាញ​ផ្លូវ​ ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​អគ្គិសនី​ ​ប្រព័ន្ធ​លូ​ ​និង​ប្រពន្ធ​ការពារ​ទឹក​ជំនន់​ ​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ​ការគ្រប់គ្រង​សំ​ណល​រឹង​ ​និង​រាវ​ ​លំ​ហរ​សាធារណៈ​ ​និង​ផ្ទៃ​បៃតង​បរិស្ថាន​ទីក្រុង​ ​ដែល​សុទ្ធសឹង​ជា​ដំណោះស្រាយ​ដ៏​មាន​ម​ប្រសិទ្ធភាព​សម្រាប់​គោលដៅ​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​ ​មា​នប​រិយា​ប័ន្ទ ​មាន​ភាព​ធន់​ ​និង​មាន​ភាព​ប្រកួតប្រជែង​ ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៣០​ ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ ​និង​នៅ​ឆ្នាំ២០៥០​ ​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *