News

Check out real estate news updates

ទីផ្សារអចលនទ្រព្យតាមអនឡាញនឹងមានសន្ទុះខ្លាំងស្របពេលដែលសេចក្តីព្រាងច្បាប់អនឡាញនៅកម្ពុជាបានអនុម័ត

អ្នកលក់អចលនទ្រព្យនឹងប្រើប្រាស់សេវាកម្មអនឡាញដើម្បីលើកកម្ពស់ចំនួននៃការលក់ខណៈពេលដែលសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចត្រូវបានអនុម័តដោយរដ្ឋសភាជាតិរួចហើយ។

ថ្លែងនៅក្នុងកម្មវិធី Property Market Update ដែលរៀបចំឡើងដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Appraisal នៅថ្ងៃទី ២៥ ខែតុលា លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុនបានចាត់ទុកការធ្វើទីផ្សារតាមអ៊ិនធឺណេតជាចក្ខុវិស័យមួយសម្រាប់ការរីកចម្រើននិងលើកកម្ពស់ការលក់អចលនទ្រព្យនៅកម្ពុជា។

លោកបានមានប្រសាសន៍ថា៖ «ដើម្បីសម្រួលដល់អ្នកវិនិយោគ ការទិញនិងលក់តាមរយៈអនឡាញនឹងជួយឱ្យមានភាពងាយស្រួល…ហើយការទិញលក់កាន់តែមានការកើនឡើង»។

ការមានផែនទី ជាមួយនឹងតម្លៃលើតំបន់នៃអចលនទ្រព្យគឺជាអាទិភាពដំបូងគេដែលត្រូវបានអនុវត្តដើម្បីឱ្យប្រជាជនមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីអចលនទ្រព្យ ជាពិសេស គឺតម្លៃ។

សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសកម្ពុជាត្រូវបានអនុម័តបន្ទាប់ពីការរៀបចំពីក្រសួងពាណិជ្ជកម្មដោយមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី។ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ នឹងដើរតួយ៉ាងសំខាន់ដើម្បីជួយដល់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រឌីជីថលរបស់ប្រទេសកម្ពុជា។

More information visit: https://www.construction-property.com/km/online-real-estate-marketers-buzzing-as-cambodias-e-commerce-law-approved/

Leave a Reply

Your email address will not be published. Required fields are marked *