News

Check out real estate news updates

ទីក្រុងហូជីមិញ​ជាប់ជាទីក្រុងមានទីផ្សារអចលនទ្រព្យកម្រិតខ្ពស់ ប៉ុន្តែតម្លៃផ្ទះទាបជាងគេទៅវិញ

ជាក់ស្តែងអចលនទ្រព្យពេលបច្ចុប្បន្ននេះមានការរីកចម្រើនខ្លាំងដែលធ្វើឲ្យប្រទេសជាច្រើនផ្លាស់ប្តូរមុខមាត់ថ្មីជាមួយនិងសំណង់អាគារ ខុនដូ បុរីផ្ទះល្វែងប្រណិតជាច្រើន រួមទាំងកម្ពុជាផងដែរ។

អ្វីដែលពិសេសគឺប្រទេសវៀតណាមដែលជាប្រទេសជិតខាងកម្ពុជាកំពុងតែក្លាយជាគោលដៅនៃការវិនិយោគរបស់វិនិយោគិនបរទេសនៅក្នុងវិស័យអចលនទ្រព្យនិងបានធ្វើឲ្យទីក្រុងហូជីមិញជាប់ជាទីក្រុងមានទីផ្សារអចលនទ្រព្យកម្រិតខ្ពស់នៅក្នុងបណ្តារទីក្រុងមានទីផ្សារអចលនទ្រព្យកម្រិតខ្ពស់នៅលើពិភពលោក។

ម៉្យាងវិញទៀតនៅពេលនេះហូជីមិញ បានជាប់ក្នុងតារាងប្រចាំឆ្នាំរបស់ Global Living Report ក្នុងទីក្រុងទាំង ៣៥ របស់ CBRE ដែលជាទីក្រុងតម្លៃថ្លៃបំផុតនៅលើពិភពលោក ដោយទីក្រុងហូជីមិញស្ថិតនៅលំដាប់លេខ ៣៤ នៅក្នុងចំណោមទីក្រុងតម្លៃទំនើបៗបំផុត។

ប៉ុន្តែអ្វីដែលគួរឲ្យចម្លែកនោះគឺផ្ទុយពីការជាប់លំដាប់ថ្នាក់មួយនេះដោយមើលលើតួលេខនៃទីក្រុងទាំង៣៥បញ្ជាក់យ៉ាងច្បាស់ថាទីក្រុងហូជីមិញជាទីក្រុងតម្លៃទាបជាងគេក្នុងចំណោមធំៗទាំងអស់លើពិភពលោកព្រោះវានៅលំដាប់ក្រោយគេ។

ដោយមើលឃើញថា តម្លៃផ្ទះនៅហូជីមិញជាមធ្យមគឺ ១០៣,០៥៧ ដុល្លារ ប៉ុន្តែទីផ្សារខុនដូមានទីផ្សារខ្ពស់ទៅវិញ កាលពីចុងឆ្នាំ ២០១៨ គម្រោងចេញមកភ្លាមគេលក់អស់ ៨០% ទៅហើយ ដោយតម្លៃខុនដូជាមធ្យមនៅ Saigon ប្រហែល ៤០៣,៩២៧ ដុល្លារ។​

ទោះបីជាយ៉ាងណាក៏ដោយប្រទេសមួយនេះត្រូវបានបរទេសដាក់ជាគោលដៅក្នុងបំណងចង់ទិញគេហដ្ឋានបែបស៊ីវិល័យដោយសារសេដ្ឋកិច្ច ប្រទេសមួយនេះ កើនឡើងគួរអោយកត់សំគាល់ និងច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យមានភាពល្អប្រសើរជាងមុន។

Source From: https://www.business-cambodia.com/public/article/ho-chi-minh-city-is-a-city-with-a-high-real-estate-market-but-the-lowest-home-prices

Leave a Reply

Your email address will not be published. Required fields are marked *