News

Check out real estate news updates

ត្រួសៗ! មានផ្សារទំនើបក្នុងស្រុកនិងក្រៅស្រុក ប្រមាណ៦៥ផ្សារ កំពុងវិនិយោគនៅកម្ពុជា

កំណើននៃផ្សារទំនើប បានកំពុងរីកចម្រើនខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលផ្សារទំនើបក្នុងស្រុកនិងក្រៅស្រុក ប្រមាណ៦៥ផ្សារ កំពុងវិនិយោគនៅកម្ពុជា។

​អ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia ​មានប្រសាសន៍ថា​ បច្ចុប្បន្ន​ផ្សារ​ទំនើប​ក្នុងស្រុក​មាន​ចំនួន​កើនឡើង ​និង​ខ្លះ​កំពុង​សាងសង់ ​ហើយ​ខ្លះទៀត​កំពុង​លេចចេញ​នូវ​រូបរាង ​ដែលមាន​ទាំង​ការ​វិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​សរុប​ប្រមាណ​៦៥​ផ្សារ​ទំនើប​។

​អ្នកនាង​ បន្តថា នៅ​កម្ពុជា​ឥឡូវនេះ​ផ្សារ​ទំនើប​មាន ​៥​ប្រភេទ ដូចជា ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​, ផ្សារ​សូរិយា​, ផ្សារ​ធី​ខេ អេ​ន​វ៉េ​ន​នូ​, ​និង​ប្រភេទ​ផ្សារ​ក្នុង​អគារ អ៊ិ​ច​ឆេង​ ស្វ៊ែរ​។ ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ផ្សារ​បង្កើត​ថ្មី​មាន​ចំនួន​១០​ ដែលមាន​កំណើន​រហូត​ដល់ ​២៥%​ឯណោះ​។

ដោយឡែក នៅ​ឆ្នាំ​២០២០ ​យើង​ឃើញថា​ កំណើន​ផ្សារ​នឹង​កើនឡើង​ ៧០%​ទៀត ​ដូច្នេះហើយ​នេះ​ជា​បញ្ហា​បារម្ភ​ដែល​ផ្សារ​ធំៗ​មាន​ច្រើន​ប្រហែលជា ​៥ ទៅ ៦​គម្រោង​ទៀត ដល់​ឆ្នាំ​២០២១ ។

អ្នកនាងបានបន្ថែតទៀតថា កំណើននេះ អាច ជា​សញ្ញា​មួយ​ដែរ​ បញ្ជាក់ថា ទីផ្សារផ្សារទំនើប អាច​ នឹង​ជួប​បញ្ហា​ប្រឈម ​ដោយសារ​ទីតាំង​អភិវឌ្ឍន៍​គៀកៗ​គ្នាច្រើន ​ហើយ​កម្លាំង​អ្នកទិញ​មិន​គ្រប់គ្រាន់​។

Source From: https://www.business-cambodia.com/public/article/there-are-about-65-local-and-foreign-supermarkets-investing-in-cambodia

Leave a Reply

Your email address will not be published. Required fields are marked *