News

Check out real estate news updates

ត្រឹមត្រីមាសទី១សោះ តម្លៃអចលនទ្រព្យនៅសឹង្ហបុរីមានការធ្លាក់ចុះជាងឆ្នាំមុនទៅទៀត

វិស័យអចលនទ្រព្យកំពុងតែមានភាពល្អប្រសើរនៅកម្ពុជាដែលតម្លៃអចលនទ្រព្យកំពុងមានការកើនឡើងនៅឡើយដោយមិនទាន់លេចឡើងនូវសញ្ញាណាមួយដែលបញ្ជាក់ឲ្យឃើញថាវិស័យមួយនេះត្រូវធ្លាក់ចុះតម្លៃនោះទេ។

ជាការពិតណាស់ចំពោះវិស័យអចលនទ្រព្យគឺអាចមានការកើនឡើងហើយក៏អាចមានការធ្លាក់ចុះទៅវិញផងដែរ បើយោងតាមសារព័ត៌មានអន្តរជាតិចុះផ្សាយបានឲ្យដឹងថាមានប្រទេសមួយចំនួនកំពុងតែមានការធ្លាក់ចុះនូវតម្លៃអចលនទ្រព្យ។

ក្នុងនោះគឺមានប្រទេសសឹង្ហបុរីដែលជាប្រទេសធ្លាប់មានការរីកចម្រើនខ្លាំងនូវវិស័យអចលនទ្រព្យត្រូវបានទទួលរងនូវការធ្លាក់ចុះតម្លៃអចលនទ្រព្យទៅវិញ។

តម្លៃអចលនទ្រព្យនៅសឹង្ហបុរីកំពុងតែបន្តការធ្លាក់ចុះដោយមើលឃើញថាការជួលការិយាល័យថយចុះ 0,៦ % នៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ធៀបនឹងកំណើន 0,៥% ក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ ។

​ចំណែកតម្លៃផ្ទះវិញក៏មានការធ្លាក់ចុះផងដែរដោយតម្លៃផ្ទះនៅតែមានការធ្លាក់រហូតដល់០,៧%បើគិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩។

ចំពោះការធ្លាក់ចុះនូវតម្លៃអចលនទ្រព្យនេះអ្នកជំនាញអចលនទ្រព្យមួយរូបរបស់សឹង្ហបុរីបាននិយាយថាអ្នកដែលទទួលរងផលប៉ះពាល់នេះគួរតែស្វែងរកកន្លែងថ្មីដើម្បីផ្លាស់ទីឬផ្លាស់ទៅការិយាល័យនៅទីក្រុងព្រោះវិនិយោគិនអាចស្វែងរកតម្លៃអចលនទ្រព្យជាមួយនឹងការបង់បុព្វលាភរ៉ាប់រងសម្រាប់អគារចាស់ៗបាន។

Source From: https://www.business-cambodia.com/public/article/by-the-end-of-the-first-quarter-real-estate-prices-in-singapore-have-declined-over-the-last-year

Leave a Reply

Your email address will not be published. Required fields are marked *