News

Check out real estate news updates

តំបន់​ផ្លូវ ៦០ម៉ែត្រ​កំពុង​ទាក់ទាញ​ការសាងសង់​បុរី និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កាន់តែច្រើន

ភ្នំពេញ៖ ចូលដល់​ឆ្នាំ ២០១៩ភ្លាម ព័ត៌មានថ្មីៗជាច្រើន​ទាក់ទង​នឹង​ការអភិវឌ្ឍ​បាន​លេចឡើង ពិសេស​តំបន់​ស្ថិតនៅ​ភាគខាងត្បូង​ក្រុងភ្នំពេញ តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ។

បច្ចុប្បន្ន​គំរោង​លំនៅដ្ឋាន ខុន​ដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្មធំៗជាច្រើន​បាននិងកំពុង​សាងសង់​នៅ​តំបន់​នេះ​រួចហើយ ដែល​អនាគត​តំបន់​នេះ​នឹងមាន​ការរីកចម្រើន​លឿន និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កាន់តែ​រស​រវើក និង​កាន់តែ​ទាក់ទាញ​ការចាប់អារម្មណ៍។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែង​ឱ្យដឹង​នា​ព្រឹក​ថ្ងៃទី១១ មករា​កន្លងមក​ថា បច្ចុប្បន្ន​តំបន់​នេះ​ស្ថិតនៅ​កណ្តាល​ក្រុង​រួចទៅហើយ និង​ជា​តំបន់​មានការ​អភិវឌ្ឍន៍​លឿន ដោយសារ​ទីតាំង​មាន​ភាព​អំណោយផល​កៀក​នឹង​កណ្តាល​រាជធានី និង​ជា​តំបន់​ថ្មី ដែល​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ក៏ដូចជា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មេធំៗមួយចំនួន​បានរៀបចំ​ល្អប្រសើរ​រួចហើយ។

លោក​បន្តថា “តំបន់​នេះ​ក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ នឹង​ក្លាយជា​តំបន់​ដ៏​ពេញនិយម​សម្រាប់​ការរស់នៅ និង​ការធ្វើ​ពាណិជ្ជកម្ម។ លោក​បន្តថា “វា​នឹង​ក្លាយជា​តំបន់​ដ៏​រស់​រវើក​មួយ​នាពេល​អនាគត។

បច្ចុប្បន្ន​ផ្សារ​ទំនើបធំៗចំនួន​ពីរ​បាននិងកំពុង​សាងសង់ គឺ​ផ្សារ​ទំនើប​របស់​បុរី​ប៉េង ហួត ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ជីព ម៉ុង​លែ​ន​ដ៏ និង​ផ្សារ​ទំនើប AEON MALL 3 នឹង​សាងសង់​នៅ​តំបន់​នេះ​នាពេលខាងមុខ។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោក ឃាង ពុ​ទ្ឋី បាន​មានប្រសាសន៍ថា គ្រប់​ទិស​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សុ​ទ្ឋ​តែមាន​ការអភិវឌ្ឍ​លឿន និង​ក្នុង​ទម្រង់ខុសៗគ្នា ប៉ុន្តែ​សម្រាប់​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ ពិសេស​ផ្លូវ ៦០ម៉ែត្រ​ជា​តំបន់​មានការ​អភិវឌ្ឍ​លឿន និង​តម្លៃ​ដីធ្លី​បាន​កើនឡើង​ខ្ពស់​រួចទៅហើយ។

លោក​បន្តថា ហេតុផល​ដែល​តម្លៃ​ដីធ្លី​ឡើង​ខ្ពស់​នៅ​តំបន់​នេះ ដោយសារ​ទី១ វា​មាន​ចម្ងាយ​ជិត​បើសិនជា​ចូលមក​កាន់​កណ្តាល​ក្រុង ទី២ វា​ជាទី​ក្រុង​ថ្មី និង​កំពុង​ទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ អន្តរជាតិ និង​ទី៣ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ការតភ្ជាប់​ពី​តំបន់​នេះ​ទៅកាន់​ព្រលានយន្តហោះ ក៏​ជិត និង​កៀក​នឹង​កណ្តាល​ក្រុង។

លោក​បន្តថា “រយៈពេល៣ទៅ ៥ឆ្នាំ​ខាងមុខ វា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ និង​ជាទី​ក្រុង​ថ្មី​មួយ​ដែលមាន​ភាពរសរវើក តែបើ​គិត​រយៈពេល ៥ទៅ ១០ឆ្នាំ​ខាងមុខ គឺ​យើង​សម្លឹង​ទៅកាន់​តំបន់​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦អា និង​ផ្លូវជាតិ​លេខ៥។

លោក​បន្តថា “តំបន់​នានា​នៃ​ទិស​ទាំង៤ របស់​រាជធានី​មានការ​អភិវឌ្ឍន៍​ដូចគ្នា តែ​លឿន​ឬ​យឺត វា​អាស្រ័យ​លើ​ពេលវេលា ហើយ​តម្លៃ​អចលនទ្រព្យ​ក៏​នៅ​ធូរ​ថ្លៃ​ផងដែរ បើ​ធៀប​នឹង​តំបន់​មានការ​អភិវឌ្ឍ​លឿន។

រដ្ឋាភិបាល​តាមរយៈរ​ដ្ឋ​បាល​ក្រុងភ្នំពេញ បាននិងកំពុង​រៀបចំ​ផែនការ​អភិ​វ​ឌ្ឈ​ន៍​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​ជា​តំបន់​បៃតង។ បច្ចុប្បន្ន​រដ្ឋបាល​ក្រុងភ្នំពេញ​បាននិងកំពុង​សហការ​ជាមួយ​សាលាក្រុង​ប៉ារីស​ប្រទេស​បារាំង ដើម្បី​សិក្សា​ពី​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ដូចជា​ផ្លូវ ប្រ​ព័​ន្ឋ​លូ ប្រ​ព័​ន្ឋ​រំដោះ​ទឹកជំនន់​ជាដើម ដើម្បី​ធ្វើយ៉ាងណា​បញ្ចៀស​វិបត្តិ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​និង​លំហូរ​ចរាចរ​នាពេល​អនាគត ដោយសារតែ​តំបន់​ភាគខាងត្បូង​មាន​មនុស្ស​រស់នៅ​កាន់តែច្រើន​នា​រយៈពេល ៥ទៅ ១០ឆ្នាំ​ខាងមុខ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *