News

Check out real estate news updates

តោះទៅមើលឱកាសចំណេញផ្សេងគ្នា ពីការវិនិយោគផ្ទះល្វែងនិងខុនដូ

ទិញផ្ទះល្វែង

​ការទិញផ្ទះល្វែង ក៏មានឳកាសចំណេញផងដែរ ហើយក៏ជាការវិនិយោគមានលំហូរសាច់ប្រាក់ផងដែរ ព្រោះផ្ទះល្វែងអាចជួលបាន ប៉ុន្តែអ្នកទិញក៏គួរពិនិ​ត្យមើលលំហូរសាច់ប្រាក់របស់ខ្លួន និងទំហំឥណទានដែលត្រូវខ្ចី និងសងត្រលប់ទៅធនាគារបាន។ ការទិញផ្ទះល្វែងនៅតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជ​កម្ម ផ្ទះល្វែងនៅតំបន់ពាណិជ្ជកម្ម មានឳកាសចំណេញខ្ពស់ជាង ប៉ុន្តែក៏មានតំលៃថ្លៃជាងតំបន់លំនៅដ្ឋានសម្រាប់រស់នៅធម្មតាផងដែរ។

​ការទិញផ្ទះល្វែង ក៏គួរពិនិត្យទៅលើទីតាំង និងលក្ខខ័ណ្ឌច្បាប់ផងដែរ ដើម្បីបញ្ចៀសហានិភ័យ ដែលធ្វើឲ្យអត្រាចំណេញទាប និងមានហានិភ័យខ្ពស់។

ការទិញខុនដូ

​ខុនដូជាវិស័យថ្មីមួយ ដែលទើបមានការពេញនិយមជាបណ្តើរៗនៅកម្ពុជា ។ការវិនិយោគលើខុនដូភាគច្រើនផ្តោតសម្រាប់ជួល យកប្រាក់ត្រលប់មកវិញ ប៉ុន្តែការទុកលក់យកចំណេញ មិនទាន់មានឳកាសចំណេញខ្ពស់ទេ ដោយសារ​លំនៅដ្ឋានជាប់ដី នៅតាមបុរីនានានៅតែមានតម្លសមស្រប និងមានចំនួនច្រើននៅឡើយ។

​ហេតុនេះការទិញខុនដូគួរតែវិនិយោគលើទីតាំង ដែលមានការពេញនិយម​ច្រើនពីអ្នកស្នាក់នៅ ដូចជា ក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់ចតុមុខ សង្កាត់បឹងកេងកង១ជាដើម ដែលជាតំបន់មានមនុស្សរស់នៅច្រើន និងមានការពេញនិយម ពីជនបរទេស៕

Source From: https://business-cambodia.com/2018/12/16/home-vs-condo/

Leave a Reply

Your email address will not be published. Required fields are marked *