News

Check out real estate news updates

តើមុនសម្រេចចិត្តអភិវឌ្ឍន៍ដីឡូត៍ សហគ្រិនត្រូវគិតលើចំណុចអ្វីខ្លះ?

ជាការពិតសន្ទុះនៃការវិនិយោ​គលើវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានការរីកចម្រើនខ្លាំង គួរឲ្យគាត់សម្ភាល់ ដែលមានអ្នកវិនិយោគិនជាសហគ្រិនក្នុងស្រុក និងក្រៅស្រុក។ វិស័យអចលទ្រព្យសំខាន់ៗ ជាច្រើនត្រូវបានបោះទុនវិនិយោគ មានដូចជាផ្ទះ ខុនដូរ សំណង់អគារពាណិជ្ជកម្ម និងដីឡូត៍ជាដើម។ សម្រាប់វិស័យពុះដីឡូត៍លក់ មានសន្ទុះកើនឡើងខ្លាំងនៅជាយក្រុង និងខេត្តមានសក្តានុពលមួយចំនួន ហើយការវិនិយោគនេះទៀតសោត មិនមែនចេះតែវិនិយោគតាមចិត្តនឹកឃើញនោះទេ។

តាមរយៈកិច្ចសម្ភាសផ្ទាល់ជាមួយ Business Cambodia លោកឈុំ ឈន់ ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសម្បត្តិជន បានថ្លែងថា «មុននិងសម្រេចចិត្តវិនិយោគលើការពុះដីឡូត៍លក់ សហគ្រិនត្រូវតែមានចំណង់ចំណូលចិត្តខ្ពស់ ឬមានទឹកចិត្តស្រឡាញ់លើវិស័យឲ្យបានខ្លាំង»។ រកស៊ីវិស័យដីឡូត៍វាពិតជាមានផលចំណេញ តែមិនមែនចំណេញភ្លាមៗក្នុងរយៈពេលខ្លីមកកើបលុយយក ដូចមនុស្សគ្រប់គ្នាយល់ឃើញនោះទេ ត្រូវការពេលវេលាវែងឆ្ងាយ ដូច្នេះហើយត្រូវតែពិនិត្រទឹកចិត្ត អារម្មណ៍ថាយើងស្រឡាញ់អត់។

«ស្រឡាញ់កាងារកំពុងធ្វើ ធ្វើការងារយើងកំពុងស្រឡាញ់» បើយើងដាក់ចិត្តស្រឡាញ់រកស៊ីវិស័យនេះ អ្វីៗក៏យើងហ៊ានលះបង់ ហ៊ានពុះពារគ្រប់ឧបសគ្គ។ យើងមិនអាចជោគជ័យលើអាជីពមួយដែលយើងអត់ស្រឡាញ់ ហើយបើជោគជ័យ ក៏មិនដល់កម្រិតកំពូលខ្លាំងនោះដែរ។

«ទាក់ទិននិងការរកស៊ីវិស័យដីឡូត៍នេះ កត្តាលទ្ធភាពនៃដើមទុនពិតជាចំណុចសំខាន់ សម្រាប់សហគ្រិនត្រូវយកចិត្តទុកដាក់។ បើយើងខ្លួនឯងមានដើមទុនគ្រប់គ្រាន់ល្មម ឬបើមិនទាន់មានគ្រប់គ្រាន់ទេ យើងសហការចូលហ៊ុនគ្នាជាមួយក្រុមការងារដែលមានទស្សនៈវិស័យរកស៊ីរួម» លោកបានបន្ថែម។

ចំណុចចុងក្រោយលោកបានបញ្ជាក់ថា កត្តាតម្រូវការជាចំណុចសំខាន់បំផុតសម្រាប់អាជីវកម្ម មិនថាការពុះដីឡូត៍លក់នោះទេ ព្រោះបើគ្មានតម្រូវការ អាជីវកម្មយើងមិនអាចជោគជ័យបានទេ។ យើងត្រូវសិក្សាតម្រូវការទីផ្សារជាមុនសិន តើប្រជាពលរដ្ឋគាំទ្រអត់ ហើយចូលចិត្តឬទេ។ ជាក់ស្តែងវិស័យដីឡូត៍មានតម្រូវការ ដោយសារតែប្រទេសយើងមានកំណើន ហើយដី ឬផ្ទះនៅក្រុងតម្លៃឡើងខ្ពស់ ដូច្នេះតម្រូវការនៃការពុះដីឡូត៍លក់នៅជាយក្រុង និងតំបន់ខេត្តសក្តានុពលមានការកើនឡើង៕

Source From: https://www.business-cambodia.com/public/article/how-to-development-landlord

Leave a Reply

Your email address will not be published. Required fields are marked *