News

Check out real estate news updates

តើទីក្រុងរណបជ្រោយចង្វារចំណាយទុនជាង៣ពាន់លានដុល្លារដំណើរការដល់ណាហើយ?

ទីក្រុងរណបជ្រោយចង្វារ ជាគម្រោងដែលស្ថិតនៅលើផ្ទៃដីទំហំជាង១០០ហិកតាដែល​ទីក្រុង​នេះ​នឹងត្រូវអភិវឌ្ឍន៍​ជាទីក្រុប​បែប Smart City និងជាទីក្រុងពាណិជ្ជកម្មដោយ​គ្រោង​ចំណា​យទុនវិនិយោគ៣ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់អាគារការិយាល័យ​កណ្តាលរបស់ OCIC កំពស់២០ជាន់និងគម្រោង​លំនៅដ្ឋាន​បែប​ពាណិជ្ជកម្ម​បណ្តើរៗហើយ ដែលគម្រោ​ងនេះស្ថិតក្នុងដំណាក់កាលទី១នៃគំរោងជាច្រើន​ដំណាក់កាលទៀត។

បច្ចុប្បន្ន គម្រោង​​ទីក្រុង​​រណប​​មួយ​នេះ​កំពុង​មាន​សកម្មភាព​យ៉ាង​ខ្លាំង​​ជាមួយ​នឹង​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​តភ្ជាប់​​ខ្វាត់​ខ្វែង និង​សាងសង់​ផ្ទះ​ល្វែង​មួយ​ចំនួន​ផងដែរ។

តាម​ផែនការ​ ទីក្រុង​រណប​នេះ​នឹងបញ្ជប់ការសាងសង់ អគារ​ពាណិជ្ជ​កម្ម​ធំៗ ផ្សារ​ទំនើប លំនៅដ្ឋាន​ប្រណីតៗ អគារ​ស្នាក់​នៅ​រួម និង កន្លែងកំសាន្តផ្សេងៗទៀត។ តាម​ការ​ប៉ាន់​ស្មាន ក្នុង​ឆ្នាំ​២០២៦។

អ្នកជំនាញជាច្រើនរំពឹងទុកថា គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ដោយសារ​បច្ចុប្បន្ន​ហេ ដ្ឋា​រចនា​ស​ម្ព័​ន្ឋផ្សេងៗភ្ជាប់​ទៅ​តំបន់​នេះ​កំពុង​រៀបចំ និង​ទីតាំង​នៃ​ទីក្រុង​រណប​នេះ​ស្ថិតនៅ​ប្រប​មាត់ទន្លេ ពោល​គឺមាន​ទន្លេរ​ពី​អម​សងខាង ដែល​ផ្តល់នូវ​បរិយាកាស​ល្អ និង​ខ្យល់អាកាស​បរិ​សុ​ទ្ឋ។

Source From: https://business-cambodia.com/2018/12/16/chroy-changva-smart-city/

Leave a Reply

Your email address will not be published. Required fields are marked *