News

Check out real estate news updates

តើតំបន់ប៉ូលសេដ្ឋកិច្ចថ្មីទី៤ ផ្នែកកសិឧស្សាហកម្ម ត្រៀមលេចឡើងនៅខេត្តណា?

ថ្មីៗនេះប្រទេសកម្ពុជាគម្រោងបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចទី៤ថ្មី ផ្នែកកសិឧស្សាហកម្ម បន្ថែមពីតំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ចំនួន​៣ ដែលជា​ប៉ូល​សំខាន់​សម្រាប់​ជំរុញ​កំ​ណើ​សេដ្ឋកិច្ចជាតិ​ មានដូចជា​ ទី​​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប។

នៅពេល​ខាងមុខ​កម្ពុជា នឹង​ពង្រីក​ប៉ូល​សេដ្ឋកិច្ច​បន្ថែម​នៅ​តំបន់​ភូមិភាគ​ឥសាន ដូចជា​នៅ ខេត្ត​មណ្ឌល​គី​រី រតនៈគីរី ស្ទឹងត្រែង និង​ព្រះវិហារ​ជាដើម ​ដែល​ខេត្ត​ទាំងអស់នោះ​ជា​ប្រភព នៃ​ដំណាំ​កសិឧស្សាហកម្ម និង​ផលិតផល​ផ្សេងទៀត​។​

​សម្រាប់ខេត្ត​ព្រះសីហនុជាតំបន់ប៉ូលសេដ្ឋកិច្ចទី២ ក្រៅពី​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ ​ដែលមាន​ភាព​ទាក់ទាញ​នោះ នៅ​ខេត្ត​ព្រះសីហនុ​ក៏​​មាន​កំពង់ផែ​ទឹក​ជ្រៅ​ដ៏​សំខាន់​មួយ សម្រាប់ធ្វើ​ការផ្លាស់ប្តូរ​ទំនិញ​ពី​បរទេស​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​បរទេស​ផងដែរ។ ​កម្ពុជា​នឹង​បង្កើតសាងសង់​កំពង់ផែ​ទឹក​ជ្រៅ​បន្ថែមទៀត​ ដែល​នឹង​បង្កើតឡើង​ក្នុង​​ស្រុង​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ និង​សមុទ្រ​ខេត្តកំពត​ផងដែរ​​។

ក្នុងឱកាសម្ពោធផ្លូវល្បឿនលឿន សម្តេច ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ មានប្រសាសន៍ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់៣ ដែលប៉ូលទី១គឺទីក្រុងភ្នំពេញ ប៉ូលទី២គឺខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣គឺខេត្តសៀមរាប ហើយយើងនឹងអាចមានប៉ូលទី៤មួយទៀតគឺខាងប៉ែកភូមិភាគឥសាន គឺជាប៉ូលសេដ្ឋកិច្ចខាងផ្នែកកសិឧស្សាហកម្ម។

សម្រាប់សក្តានុពលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក និងប្រែក្លាយទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ធំជាងគេតែមួយគត់ក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ – ២០២៥ ។

ខេត្តព្រះសីហនុ បានបំពេញតួនាទីការងារបានល្អប្រសើរ ដោយសារតែខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៤ រួមមាន រាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឥសាន្ត (រតនគិរី)។ ដូច្នេះហើយខេត្តព្រះសីហនុ មានសក្តានុពលក្នុងការប្រមូលប្រភពចំណូល ចំណាយបានយ៉ាងច្រើន៕

Source From: https://business-cambodia.com/public/article/6392

Leave a Reply

Your email address will not be published. Required fields are marked *