News

Check out real estate news updates

ដឹងទេថាតម្លៃអចលនទ្រព្យនិងវិស័យអចលនទ្រព្យនៅក្រុង ប៉ោយប៉ែត​រីកចម្រើនយ៉ាងណា

ក្រុងប៉ោយប៉ែត ដែលជាចំណុចប្រសព្វរវាងច្រកព្រំដែនកម្ពុជាថៃ ស្ថិតនៅចន្លោះខេត្តបាត់ដំបង និងសៀមរាប ហើយត្រូវបានគេស្គាល់ជាទូទៅថាជាទិសដៅល្បែងស៊ីសងសម្រាប់ជនបរទេស។

ចំណែកកាស៊ីណូ សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានកំពុងមានវត្តមានច្រើនឡើងនៅក្នុងទីក្រុង ដែលបានមកពីការវិនិយោគពីបរទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់។​

ប៉ុន្តែតាមរយៈព័ត៌មានអចលនទ្រព្យដែលបានចុះផ្សាយក្នុងពេលថ្មីៗបានឲ្យដឹងថា ក្រុងប៉ោយប៉ែតកំពុងតែជួបនិងការខ្វះខាតនូវបន្ទប់ជួល និងផ្ទះជួលសម្រាប់ស្នាក់នៅចំពោះអ្នកធ្វើការចំណាកស្រុក និងស្នាក់នៅ។

​ដោយ​សា​រតែកំណើននៃ​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​ ​និង​ជនបរទេស​ដទៃទៀត​កាន់តែ​ច្រើន​ទើបធ្វើឲ្យក្រុងប៉ោយប៉ែតជួបនិងការខ្វះខាតអចលនទ្រព្យសម្រាប់ជួលឲ្យប្រជាជននៅក្នុងតំបន់ស្នាក់នៅ និងធ្វើការ។

បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​កំពុង​ជួបប្រទះ​បន្ទប់​ជួល​ ​និង​បន្ទប់​ស្នាក់នៅ​នានា​យ៉ាង​ខ្លាំង​ ​ដែល​ធ្វើឲ្យ​តម្លៃ​បន្ទប់​ជួល​ទំហំ៤គុណ​នឹង៦ម៉ែត្រ​ ​បាន​កើន​ពី​តម្លៃ២០០០បាត​ ​ដល់១២០០០បាត​។​ ​

បើយោងតាមសារព័ត៌មានរបស់propertyarea.asia បានឲ្យដឹងថានៅ​ក្រុង​សៀមរាប​ ​និង​ក្រុង​ប៉ោយប៉ែត​បើ​វិនិយោគ​តម្លៃ​ទឹកប្រាក់​ដូចគ្នា​ ​នៅ​ក្រុង​សៀមរាប​អាច​បាន​ប្រាក់ ៤០០០ ទៅ ៥០០០ដុល្លារ​ ​តែបើ​វិនិយោគ​អាគារ​ជួល​បាន៧០ទៅ៨០បន្ទប់​អាច​រកចំណូល​បាន​ចន្លោះ​ពី​៥០,០០0 ទៅ ៦០,០០០ដុល្លារ​អាមេរិក​។​

​តម្លៃ​ដីធ្លី​នៅក្រុងប៉ោយប៉ែតមិន​កើន​ដូច​នៅ​ក្រុង​ព្រះសីហនុ​ទេ​ ​តែ​តម្លៃ​បន្ទប់​ជួល​បាន​កើនឡើង​ជាង​ក្រុង​ព្រះសីហនុ​ ​ ជាពិសេស​ជនជាតិ​ចិន​ដែល​បាន​មក​វិនិយោគ​ ​និង​ធ្វើការ​នៅ​ក្រុង​ប៉ោយប៉ែត​ ​បាន​ចេញទៅ​រក​ផ្ទះ​ជួល​ចម្ងាយ១០ទៅ១៥គីឡូម៉ែត្រ​ពី​ក្រុង​ប៉ោយប៉ែត​ ​ដោយសារតែ​គ្មាន​ជម្រើស​។​

Source From: https://www.business-cambodia.com/public/article/know-how-real-estate-and-real-estate-prices-in-poipet-grow

Leave a Reply

Your email address will not be published. Required fields are marked *