News

Check out real estate news updates

ដឹងទេថាក្រុងបាវិតមានសក្កានុពលអ្វីខ្លះក្នុងការឆក់ទាញវិនិយោគិនយ៉ាងច្រើន?

ក្រុងបា​វិត​ជាច្រក​ដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវគោក ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរគឺ​កម្ពុជានិង​វៀតណាម ជា​ពិសេស​គឺ​ទីក្រុងភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​។

ក្រៅពី​ការ​បង្កើត​ជា​តំបន់​កំសាន្ដ​ហើយ តំបន់​នេះ​នៅ​មាន​ផ្សារណាត់​ដែល​មាន​ទំនិញ​គ្រប់ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ពី​ប្រទេស​វៀតណាម​ ហើយច្រកព្រំដែន​បា​វិត​គឺជា​មជ្ឈមណ្ឌល​ទេសចរ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​តំបន់​កំសាន្ដ​ក្នុងខេត្ដ​នេះ​។

ចំណែកតម្លៃ​ដីធ្លី និង​សំណង់​អគារ​នានា​នៅ​ក្រុង​បា​វិត កំពុង​ហក់​ឡើង​យ៉ាង​លឿន ជា​ពិសេស​តំបន់​ទីប្រជុំជន​ក្នុង​សង្កាត់​បា​វិត​តែ​ម្ដង ដោយ​មាន​ជនជាតិ​ចិន​បាន​មក​ដេកចាំ​ទិញ​ដី​សាងសង់​អគារ​ខ្ពស់​ៗ​សម្រាប់​ធ្វើ​អាជីវកម្ម ដូច​ជា ខុន​ដូ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លិប​កម្សាន្ដ ផ្សារ​ទំនើប និង​តូប​លក់ដូរ​ជាដើម ។

ដឹងទេថាក្រុងបាវិតមានសក្កានុពលអ្វីខ្លះដែលធ្វើឲ្យក្រុងមួយនោះមានការឆក់ទាញអ្នកវិនិយោគទៅវិនិយោគយ៉ាងច្រើន?

ខាងក្រោមនេះជាសក្កានុពលក្រុងបាវិតដែលឆក់ទាញអ្នកវិនិយោគកាន់តែច្រើន៖

  • សំបូរទៅដោយ Casino
  • អគាខ្ពស់ៗ
  • ផែស្ងួត
  • មានជនជាតិចិនរស់នៅច្រើន
  • សំបូរទៅដោយរោងចក្រ
  • ជាទីក្រុងរណបថ្មី
  • ជាច្រកព្រុំដែន កម្ពុជា – វៀតណាម
  • មានគំរោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត
  • ជាតំបន់ក្សែរក្រវ៉ាត់ចិន។

សូមជម្រាបផងដែរថា សក្កានុពលទាំងនេះហើយដែលធ្វើឲ្យវិនិយោគិនជាច្រើនមកបោះទុនវិនិយោគលើទឹកដីក្រុងបាវិត និងធ្វើឲ្យក្រុងបាវិតសំបូរទៅដោយអគារខ្ពស់ៗកាន់តែច្រើន រួមជាមួយនិងទីក្រុងរណបរាប់សិបហិចតាជាដើម។

Source From: https://business-cambodia.com/2019/03/20/bavet-potential%E2%80%8B-investment/

Leave a Reply

Your email address will not be published. Required fields are marked *