News

Check out real estate news updates

ជីប ម៉ុង លែន បើកសម្ពោធផ្លូវមួយខ្សែតភ្ជាប់ទៅកាន់ផ្លូវសំខាន់ៗបីនៅរាជធានីភ្នំពេញ

ក្រុមហ៊ុន ជីប ម៉ុង លែន នៃសម្ព័ន្ធ ជីប ម៉ុង គ្រុប កាលពីថ្ងៃទៅ ០៨ ខែ មេសា ឆ្នាំ ២០១៩ បានបើកសម្ពោធដាក់ឲ្យសាធារណជនប្រើប្រាស់ជាផ្លូវការ ផ្លូវមួយខ្សែដែលតភ្ជាប់ពីគម្រោង ដឺ លែន ម៉ាក ២៧១ ទៅកាន់ផ្លូវសំខាន់ៗចំនួនបីនៅរាជធានីភ្នំពេញ។

ផ្លូវខាងលើនេះមានឈ្មោះថា «ផ្លូវអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង» ហើយមានប្រវែង ៧៥៣ ម៉ែត្រ ដែលបានកែលម្អដោយក្រុមហ៊ុនជីប ម៉ុង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវនេះ តភ្ជាប់ពីគម្រោង ដឺ លែន ម៉ាក ២៧១ ទៅវិថីសំខាន់ៗដូចជា ផ្លូវ ២៧១ ផ្លូវ ៣៧១ និងផ្លូវ៦០ម៉ែត្រឬ មហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន។

ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ត្រូវបានសាងសង់លើផ្ទៃដីទំហំ៤៣ហិកតា ជាមួយនឹងច្រកចេញចូលធំៗចំនួន៥ ដែលអាចឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ២៧១ ផ្លូវ៣៧១ អាចមានលទ្ធភាពធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងគម្រោង ដឹ លែន ម៉ាក ២៧១ ដោយសេរី ទៅកាន់ផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានយ៉ាងងាយស្រួល៕

លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា ផ្លូវនេះបានចំណាយថវិការសាងសង់អស់ប្រមាណជា ២៨ ម៉ឺន ដុល្លារអាមេរិក។

«ជីប ម៉ុង លែន មិនត្រឹមតែសាងសង់លំនៅដ្ឋាននោះទេ យើងថែមទាំងកសាងសហគមន៍មួយប្រកបដោយផាសុកភាពសម្រាប់បងប្អូនរស់នៅក្នុងគម្រោងនេះ និងធ្វើយ៉ាងណាសម្រួលដល់ចរាចរណ៍និងបញ្ចៀសការកកស្ទះពេលធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជុំវិញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់យើងផងដែរ»។

 Source From: https://www.construction-property.com/khread-news-1752/

Leave a Reply

Your email address will not be published. Required fields are marked *