News

Check out real estate news updates

ច្បាប់កំពង់ផែរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្នុងការរៀបចំសេចក្តីព្រាង

នៅថ្ងៃទី ១៧ និង ១៨ ខែតុលានេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានរៀបចំសិក្ខាសាលាមួយ
ផ្តោតលើការធ្វើសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងចូលរួមដោយកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ផែឯកជនផ្សេងទៀតដើម្បីរៀបរៀងសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែនេះឱ្យកាន់តែប្រសើរឡើង។

ច្បាប់កំពង់ផែនេះត្រូវបានជឿជាក់ថានឹងចូលរួមក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអន្ដរជាតិ។ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាននិយាយថា “កម្ពុជាបានទទួលការវិនិយោគជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍នានាក្នុងវិស័យ កំពង់ផែ ដែលធ្វើឲ្យវិស័យនេះទទួលបាននូវការអភិវឌ្ឍគួរជាទីមោទនៈ”។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឱ្យអ្នកចូលរួមពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់សិក្សាស្វែងយល់ ការពិភាក្សាជាក្រុម និងផ្តល់ជាមតិយោបល់កែលម្អសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែឲ្យកាន់តែល្អប្រសើរដើម្បីយកមកអនុវត្តក្នុងការបម្រើជាប្រយោជន៍ជូនប្រទេសជាតិ។

លោកតូម៉ូហ៊ីរ៉ុ ខាណាតាក តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា “ការជំរុញក្នុងការបង្កើតបទដ្ឋានគតិយុត្តិជាពិសេសច្បាប់ស្តីពីកំពង់ផែ គឺពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជាកាន់តែប្រសើរ”។

ក្រៅពីជួយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែនេះ ប្រទេសជប៉ុនបានប្តេជ្ញាផ្តល់ការគាំទ្រអភិវឌ្ឍកំពង់ផែសមុទ្រនៅកម្ពុជាផងដែរ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរវាងសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជានិងនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេកាលពីថ្ងៃទី ៣១ ខែឧសភានៅទីក្រុងតូក្យូ។

More information visit: https://www.construction-property.com/km/cambodias-port-law-is-in-the-process-of-drafting/

Leave a Reply

Your email address will not be published. Required fields are marked *