News

Check out real estate news updates

ចំនួន​អា​ផា​ត​ម៉ិន​ជិត​ ​៣០០០យូនី​តនឹង​ដាក់​ចូល​ទីផ្សារ​នៅ​ឆ្នាំ២០១៩នេះ​

​ភ្នំពេញ​៖​ ​ឆ្នាំ២០១៩នេះ​ ​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​បាន​អះអាង​ថា​ ​វត្តមាន​ថ្មី​ចំនួន​អា​ផា​ត​ម៉ិន​ ​នឹ​នៅតែ​បន្ត​កើនឡើង​ជាបន្តបន្ទាប់​ទៀត​ ​ដែល​យ៉ាងហោចណាស់​នៅ​ត្រឹម​ដំណាច់ឆ្នាំ​នេះ​ ​អាច​កើនឡើង​ដល់​ប្រមាណ​ជិត​ ​៣,០០០យូនី​ត​។​

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៨​ ​មិនា​កន្លងមក​ថា​ ​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៨កន្លងទៅ​នេះ​ ​ចំនួន​អា​ផា​ត​មិនដែល​បាន​ដាក់​បម្រើសេវា​កម្ម​ស្នាក់នៅ​ ​នៅ​លើ​ទីផ្សារ​មាន​ចំនួន​ត្រឹមតែ២,០៤៣យូនី​ត​ ​ដែល​ក្នុង​នោះ​អា​ផា​ត​ម៉ិ​នក​ម្រិ​ត​ ​A​ ​មាន​ចំនួន១,១៣៥​ ​យូនី​ត​ ​ហើយ​ប្រភេទB​ ​មាន​ចំនួន​ត្រឹម៩០៨​ ​យូនី​ត​តែប៉ុណ្ណោះ​ ​។​ ​អ្នកនាង​បន្ត​ថា​ ​ដោយសារតែ​ភាពល្អ​ប្រសើរ​ ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​ឥត​ឈប់ឈរ​ ​ហើយ​មនុស្ស​ភាគច្រើន​បាន​ងាក​មក​ចាប់អារម្មណ៍​ ​ជាមួយនឹង​របត់​ជីវិត​ថ្មី​បែប​ទាន់សម័យ​ដោយ​ការ​ស្នាក់នៅ​ក្នុង​អាគារ​បែប​ទំនើប​ខ្ពស់​ៗ​ ​ប្រកបដោយ​ផាសុកភាព​ ​និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ល្អ​ ​ជាពិសេស​លំហូរ​នៃ​ចំនួន​ភ្ញៀវ​បរទេស​ ​ចម្រុះ​ជាតិសាសន៍​នៅតែ​សម្រុកចូល​មក​វិនិយោគ​ ​នៅ​កម្ពុជា​ ​ព្រម​ជា​មួ​យកំនើ​ននៃ​អ្នកបំរើ​ការងារ​មក​ពី​ក្រុមហ៊ុន​បរទេស​ផង​នោះ​ ​បាន​ជំរុញ​ឱ្យ​តម្រូវការ​នៃ​ការ​ផ្គត់ផ្គង់​កើនឡើង​ខ្ពស់​។​ ​

​អ្នកនាង​បន្ត​ថា​ ​“​ទីផ្សារ​អា​ផា​ត​មិន​គឺ​មិន​អ្វី​ដែល​ជា​គួរ​ឱ្យ​បារម្ភ​នោះ​ទេ​ ​ផ្ទុយទៅវិញ​វា​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​យ៉ាង​ល្អ​ ​ដែល​ចំនួន​នៃ​ការ​ផ្គត់ផ្គង់​មានការ​កើនឡើង​ ​ហើយ​តម្លៃ​នៃ​ការជួល​ក៏​មានការ​កើនឡើង​ផង​ដែរ​”​។​ ​អ្នកនាង​បន្ថែម​ថា​ ​“​តម្លៃ​នៃ​ការ​ជួល​​ស្នាក់នៅ​សំរាប់​អា​ផា​ត​ម៉ិ​នក​ម្រិ​តA​ ​អាច​មានតម្លៃ​ប្រមាណ២៥ដុល្លារ​សហរដ្ឋអាមេរិក​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​ចំពោះ​ប្រភេទB​ ​វិញ​អាច​មានតម្លៃ​ប្រមាណ១៨ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ដែល​តម្លៃ​ខុសគ្នា​តិចតួច​នេះ​ ​អាស្រ័យ​ទៅលើ​ទីតាំង​របស់​អា​ផា​ត​មិន​ ​ទំហំ​នៃ​យូនី​ត​នី​មួយ​ៗ​ ​ក៏​ដូច​ជា​បរិ​ក្ខា​ប្រើប្រាស់​ប្រចាំថ្ងៃ​នានា​ផង​ដែរ​ ​»​ ​។​ ​

​ជាមួយគ្នា​នេះ​ ​អ្នកនាង​ ​Grace​ ​Rachny​ ​Fong​ ​នាយិកា​ក្រុមហ៊ុន​ ​Century​ ​21​ ​Cambodia​ ​ក៏បាន​ទទួលស្គាល់​ពី​ភាព​ល្អ​ប្រសើរ​ ​នៃ​វិស័យ​អា​ផា​ត​មិន​នៅ​កម្ពុជា​ផង​ដែរ​ ​ដោយ​អ្នកនាង​បាន​លើកឡើង​ថា​ ​ទីផ្សារ​អា​ផា​ត​មិន​បច្ចុប្បន្ន​នេះ​ ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​ចាស់​ ​ដែល​សូម្បីតែ​តម្លៃ​នៃ​ការជួល​ក៏​ទទួល​បាន​ល្អ​ដែរ​។​ ​ហេតុផល​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​អា​ផា​ត​មិន​មាន​ការ​ផុលផុស​ខ្លាំង​ ​ក៏​ព្រោះតែ​តម្រូវការ​នៃ​ការ​ស្នាក់នៅ​មានការ​កើនឡើង​ ​ដែល​ក្នុង​នោះ​ភាគច្រើន​ ​ជា​ជនជាតិ​បរទេស​ប្រមាណ​ជាង ៩០ភាគរយ​ ​ដូចជា​ការ​លំហូរ​ចូល​នៃ​វត្តមាន​វិ​យោគិន​ក្រៅ​ស្រុក​ ​បុគ្គលិក​ដែល​បម្រើការ​ងារ​ក្រុមហ៊ុន​បរទេស​ ​ក៏ដូចជា​បុគ្គលិក​ដែល​បម្រើការ​ងារ​នៅ​តាម​បណ្តា​អង្គការ​នានា​ជាដើម​។​ ​

​អ្នកនាង​បន្ថែម​ថា​ ​“​សេវាកម្ម​អា​ផា​ត​ម៉ិន​ ​បាន​ផ្តល់​ឲ្យ​អ្នក​ស្នាក់នៅ​ទទួល​បាន​ភាព​កក់ក្ដៅ​ ​ដូចជា​ ​មាន​សុវត្ថិភាព​ ​មាន​សេវាកម្ម ២៤ម៉ោង​ ​ជាពិសេស​រាល់​គ្រឿង​បរិ​ក្ខា​ប្រើប្រាស់​ប្រចាំថ្ងៃ​គឺ​មាន​ភាព​ទំនើប​ ​ដែល​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្នាក់នៅ​”​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *