News

Check out real estate news updates

ចាប់ពីពេលនេះតទៅ រាល់សំណង់គ្មានច្បាប់អនុញ្ញាត ត្រូវផ្អាកធ្វើអាជីវកម្មជាកំហិត

ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានប្រកាសថា ចាប់ពីពេលនេះតទៅ រាល់សំណង់ដែលគ្មានច្បាប់អនុញ្ញាត ត្រូវផ្អាកធ្វើអាជីវកម្ម។ ការប្រកាសនេះ ធ្វើឡើងស្របពេលជាមួយគ្នា ដែលក្រសួងស្នើឲ្យម្ចាស់សំណង់ និងក្រុមហ៊ុនទទួលម៉ៅការសំណង់ គោរពច្បាប់ក្នុងការសាងសង់។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា រាល់សំណង់ដែលគ្មានច្បាប់អនុញ្ញាត នឹងមិនទទួលបានសេវាកម្មសាធាររណៈរបស់រដ្ឋាភិបាលឡើយ និងបញ្ជាឲ្យផ្អាកជាបន្ទាន់នូវការដ្ឋានសំណង់ដែលគ្មានច្បាប់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេស។

ឯកឧត្តម ជា សុផារ៉ា ថ្លែងថា៖ «សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម មិនតទឹកនិងតភ្លើងជូនឡើយ  ក្នុងករណីមិនសហការជាមួយក្រុមការងារ»។

បន្ថែមពីលើនេះ ក្រសួងក៏បានស្នើសុំឲ្យម្ចាស់សំណង់ និងក្រុមហ៊ុនទទួលម៉ៅការសំណង់ សហការជាមួយក្រុមការងារចុះពិនិត្យ ដែលមានភារកិច្ចចុះត្រូតពិនិត្យគុណភាពសំណង់ ជាពិសេសគោរពច្បាប់ក្នុងការសាងសង់ និងលើកកម្ពស់គុណភាពសំណង់ ដើម្បីនាំមកនូវប្រយោជន៍ដល់ក្រុមហ៊ុនផ្ទាល់ខ្លួន និងសេដ្ឋកិច្ចជាតិ។

ការអំពាវនាវនេះ កិច្ចប្រជុំស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់  និងពិភាក្សាអំពីការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមិថុនា នៅខេត្តព្រះសីហនុ ដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការដាក់ចេញចំណាត់ការត្រួតពិនិត្យគុណភាពសំណង់នេះ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានករណីបាក់រលំអគារកំពស់៧ជាន់ កាលពីចុងសប្តាហ៍កន្លងទៅ នៅខេត្តព្រះសីហនុ ដែលបានសម្លាប់មនុស្ស២៨នាក់។

ជាមួយគ្នានេះ អង្គប្រជុំ ក៏បានស្នើគណៈកម្មការ និងក្រុមការងារបច្ចេកទេសដែលត្រូវបានបង្កើតឡើង ចាប់ផ្តើមអនុវត្តការងារពេលមួយសប្តាហ៍ក្នុងជំហានដំបូងដោយត្រូវប្រតិ្តបត្តិឱ្យបានហ្មត់ចត់ សុក្រឹត្យ និងគោរពក្រមសីលធម៏ វិជ្ជាជិវះ៕

Source From: https://www.construction-property.com/khread-more-1909/

Leave a Reply

Your email address will not be published. Required fields are marked *