News

Check out real estate news updates

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០១៩ ក្រសួងដែនដី បានចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ បាន៧៤ភាគរយហើយ

(ភ្នំពេញ)៖ គិតពីពេលចាប់ផ្ដើមរហូតដល់ ដំណាច់ខែឧសភា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋទូទាំងប្រទេសបាន ចំនួន៥,២២៤,២៤៨ ប័ណ្ណហើយ ដែលស្មើនឹង ៧៤.៦ភាគរយ នៃក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងចំណោមចេញប័ណ្ណកម្មសិទ្ធិ ដែលក្រសួងបានចេញជូនប្រជាពលរដ្ឋមាន
* ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៤,៦០៧,៨៤២ប័ណ្ណ
* ការចុះបញ្ជី ដាច់ដោយដុំសម្រេចចេញប័ណ្ណបាន ៦១៦,៤០៦ ប័ណ្ណ ក្នុងនោះមាន
– ដីរដ្ឋបាន ១,៧៧៧ ប័ណ្ណ ទំហំ ៧៣៦,៥៦៥ ហិកតា
– ដីឯកជន បាន ៦១៣, ៩៤៥ ប័ណ្ណ
– ដីសហគមន៍ជនជាតិដើមភាគតិចបាន ២៤ សហគមន៍ ស្មើ ៦៨៤ ប័ណ្ណ ទំហំ ២២,៦៨២ ហិកតា ស្មើ ២,៥៦៨ គ្រួសារ។

របាយការណ៍ដដែលបានបង្ហាញទៀតថា ដោយឡែក ករណីវិវាទសរុបដែលប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ទាំងនៅអាជ្ញាធរជាតិ នៅគណៈកម្មការសុរិយោដី និងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួន ១១ ៩៩៤ ករណី ក្នុងនោះបានដោះស្រាយចប់ចំនួន ៩,៨៧១ ករណី និងកំពុងបន្តដោះស្រាយចំនួន ២,១២៣ករណី៕

ខាងក្រោមនេះជារបាយការណ៍របស់ក្រសួងរៀបចំដែនដី៖

Source From: http://www.freshnewsasia.com/index.php/en/localnews/123910-2019-06-05-14-53-39.html

Leave a Reply

Your email address will not be published. Required fields are marked *