News

Check out real estate news updates

គម្រោងធំ២របស់ជប៉ុនតម្លៃជាង៤៣លានដុល្លារដែល កំពុងជួយវិស័យអចលនទ្រព្យនៅកម្ពុជា

កម្ពុជាមានជំនួយពីប្រទេសជាច្រើនក្នុងគោលបំណងជួយអភិវឌ្ឍន៍គម្រោងធំៗជាច្រើនដែលធ្វើឲ្យ​វិស័យ​ជាច្រើននៅកម្ពុជាកាន់តែមានការរីកចម្រើនជាពិសេសវិស័យអចលនទ្រព្យនិងផ្នែកសេដ្ឋកិច្ចដែល​កំពុងមានការរីកចម្រើនខ្លាំង។

ថ្មីៗនេះផងដែរតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា​រដ្ឋាជប៉ុន​បាន​ចុះហត្ថលេខាលើលិខិតប្តូរសារជាមួយប្រទេសកម្ពុជាក្នុងការផ្តល់ជំនួយឥតសំណងប្រមាណជាង ៤៣លានដុល្លាក្នុងគោលបំណងអភិវឌ្ឍន៍គម្រោងធំៗចំនួន២៖

១.កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ហើយក៏ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់​បំផុតដែលបានជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្ពោះទៅមុខ ហើយកំពង់ផែនេះមានទីតាំងនៅក្នុងតំបន់ឆ្នេរ​សមុទ្រខេត្តព្រះសីហនុដែលជាទីតាំងល្អបំផុត និងធានាបានការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។

កំពង់ផែក្រុងព្រះសីហនុនេះផងដែរបានគ្របដណ្តប់លើផ្ទៃដីប្រមាណ១២៥ហិចតា និងបានសាងសង់នៅឆ្នាំ១៩៥៦ហើយចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៦០ មកដល់ពេលបច្ចុប្បន្ននេះកំពង់ផែ​មាន​ចំណត​នាវា​ចំនួន៨​ចំណតដែល​បំពាក់ដោយ​ឧបករណ៍​លើកដាក់​ទំនើប​ទាន់សម័យ​ ហើយបានរកចំណូលយ៉ាងច្រើនផងដែរពីការដឹកជញ្ជូន។

២.ប្រព័ន្ធរំដោះទឹកបឹងទន្លេសាប

បឹង​ទន្លេសាប គឺជា​តំបន់ដីសើម​ទឹកសាប​ដែល​មាន​សារសំខាន់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយបឹង​ទន្លេសាបនេះផងដែរក៏ បាន​ទ្រទ្រង់​ដល់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​តាម​រយៈ​ផលិតភាព​ដ៏​ធំធេង សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក និង​ផ្តល់​ជម្រក​សម្រាប់​ប្រភេទ​ជីវចម្រុះ​សំខាន់​ៗ​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​។

ចំណែកក្រុងភ្នំពេញមានទីតាំងសំខាន់ចំនួន៨ ដែលជាការសាងសង់ប្រព័ន្ធលូ សរុប​ប្រវែង​ប្រមាណ ២០៦៤៦ ម៉ែត្រ ក្នុងទឹកប្រាក់២៦​ លាន​ដុល្លារ ដែលមានគាំទ្រ​ដោយ​ JICA ដែល​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ ​២០១២ ​និង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៣។

Source From: https://business-cambodia.com/2019/03/04/japans-big-2-project-worth-more-than-43-million-is-helping-the-real-estate-sector-in-cambodia/

 

Leave a Reply

Your email address will not be published. Required fields are marked *