News

Check out real estate news updates

គម្រោងធំៗទាំង៣នៅកោះកុង ដែលកំពុងទាក់ទាក់ទាញបេះដូងអ្នកវិនិយោគ

ខេត្តកោះកុងជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ដែលជា​ខេត្ត​​មួយសម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍​ធម្មជាតិ មានចំនួនរហូតដល់២៧​កន្លែង។​ម៉្យាងទៀតខេត្តកោះ​កុងមានព្រំប្រទល់​ជាប់និងខេត្តព្រះសីហនុជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយក្នុងការនាំទំនិញចេញចូល

តើសក្កានុពលនៃខេត្តកោះកុងនិងទាក់ទាញគម្រោងធំៗអ្វីខ្លះពីសំណាក់អ្នកវិនិយោគ?

ខេត្តកោះកុងកាន់តែបង្កើនភាពទាក់ទាញកាន់តែខ្លាំងឡើងបន្ថែមទៀតផងដែរដោយគម្រោងធំៗដូចជា៖

  • ការពង្រីកផ្លូវជាតិលេខ៤៨ ចេញពីផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកោះកុង ដែលធ្វើឲ្យមានភាពទាក់ទាញកាន់តែខ្លាំងថែមទៀតពីអ្នកវិនិយោគសម្រាប់ការអភិវឌ្ឍបន្ថែមនាពេលអនាគត
  • ព្រលានយន្តហោះអន្តរជាតិ​តម្លៃ ៣៥០ លានដុល្លារដែល​មាន​ទំហំ​ដីរហូតដល់៧៥០ ហិកតាដោយមានការ​វិនិយោគពី​ក្រុមហ៊ុន Union Development Group គម្រោងសាងសង់​នៅ​ខេត្ត​កោះកុង
  • ផ្លូវ​តភ្ជាប់​រវាង​ស្រុក​សំឡូត​ទៅកាន់​ខេត្តកោះកុង​ ដែលសាងសង់ផ្លូវ​ចេញពី​ស្រុក​សំឡូត​ ​ខេត្តបាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ទៅកាន់​ខេត្តកោះកុង​ ​មាន​ប្រវែង​ជា១៩០គីឡូម៉ែត្រ និងសាងសង់នៅក្នុងឆ្នាំនេះផងដែរ

សូមបញ្ជាក់ផងដែរថា គម្រោងធំៗរបស់ចិនដែលអាចប្រែក្លាយខេត្តកោះកុងជាតំបន់អភិវឌ្ឍដែលមាន គម្រោងរបស់ក្រុមហ៊ុនចិន UNION Development Group Co., Ltd. Cambodia បានបោះទុនវិនិយោគ១,២០០លានដុល្លារ ដើម្បីសាងសង់គម្រោង ក្រុងវិស្សមកាលទេសចរណ៍ នៅខេត្តកោះកុង​ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៩ ម៉្យាងទៀតដើម្បីជួយជំរុញ វិស័យទេសចរណ៍ ពណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីកចំរើន។

Source From: https://business-cambodia.com/2019/02/23/the-three-largest-projects-in-koh-kong-are-attracting-the-investors-heart/

Leave a Reply

Your email address will not be published. Required fields are marked *