News

Check out real estate news updates

គម្រោងការពារទឹកជំនន់ក្រោមជំនួយជប៉ុន ជិត៣៦លានដុល្លារបានបើកការដ្ឋាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ តម្លៃជិត ៣៦លានដុល្លាអាមេរិកក្រោមជំនួយជប៉ុន។

ក្នុងគម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និង ផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

ក្នុងពិធីបើកការដ្ឋានសាងសង់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានសំដែងនូវមោទនភាពយ៉ាងខ្លាំងចំពោះគម្រោងដែលជាជំនួយពីជប៉ុន ដើម្បីរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ។

យោងតាមប្រសាសន៍ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានអោយដឹងថា ជាង២០ឆ្នាំមកហើយដែលជប៉ុនបានសហការជាមួយនឹងប្រទេសកម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសការគ្រប់គ្រងប្រព័ន្ធលូប្រព័ន្ធលូ និងប្រព័ន្ធទឹកស្អាត។

 
Source From: https://www.construction-property.com/khread-news-1684/

Leave a Reply

Your email address will not be published. Required fields are marked *