News

Check out real estate news updates

ខ្លាំងបាត់!ផ្ទះខ្មោចនៅហុងកុងដែលគេបោះបង់ចោលរាប់ឆ្នាំត្រូវបានលក់ដាច់គ្មានសល់ព្រោះមួលហេតុនេះ

បញ្ហាផ្ទះដែលគេបោះបង់ចោលកំពុងតែវាយលុះនៅក្នុងប្រទេសធំៗមួយចំនួនដូចជា៖ប្រទេសជប៉ុន អ៊ីតាលី និង​ប្រទេស​ហុងកុងជាដើម ប៉ុន្តែកាលពេលថ្មីៗនេះផ្ទះខ្មោច​ដែលគេប៉ះបង់ចោលរាប់ឆ្នាំនៅហុង​កុងត្រូវបានលក់​ដាច់គ្មានសល់។

ជាក់ស្ដែង នៅហុងកុងកំពុងមានកង្វះខាតលំនៅ​ដ្ឋានកាន់តែខ្លាំងឡើងៗដែលបានគម្រាម​កំហែងដល់ប្រជាជន​នៅ​ទី​នោះ​ពីមួយឆ្នាំទៅមួយឆ្នាំ ម៉្យាងទៀតតម្លៃអចលទ្រព្យទូទៅមានតម្លៃខ្ពស់ខ្លាំង ហើយហុងកុង​ក្លាយជាទីក្រុងមាន​ដង់ស៊ីតេ​ប្រជាជនរស់នៅខ្ពស់ជាងគេបំផុតលើលោក។

ក្រៅពីមានដង់ស៊ីតេប្រជាជនខ្ពស់ហើយ ថែមទាំងកំណើននៃ Coffin Home (ផ្ទះមឈូស) ដែលជាផ្ទះតូចទំហំ ១ ម៉ែត្រ x ២ ម៉ែត្រ កើនឡើងដល់រាប់ម៉ឺនផ្ទះឯណោះ ដែលបូករួមទាំងបញ្ហាតម្លៃអចលទ្រព្យឡើងថ្លៃជាលំដាប់ ទើបធ្វើឲ្យប្រជាជននៅ​ទីក្រុងហុងកុងមួយចំនួន បានសម្រេចចិត្តទិញនូវផ្ទះខ្មោច ដែលគេបោះបង់ចោលរាប់ឆ្នាំហើយ ដើម្បីរស់នៅ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg បានឱ្យដឹងថាបច្ចុប្បន្ននេះផ្ទះខ្មោច​ដែល​មនុស្សជា​ច្រើន​ខ្លាចរអារ និងបោះបង់ចោលជាយូរឆ្នាំមកហើយនោះ ត្រូវបានប្រជាជននៅ​ហុងកុងទិញយកមករស់នៅ​អស់រលីង​គ្មានសល់ ដោយអ្នកទិញជាង ៦៥% លើកហេតុផលដូចៗគ្នាថា វាមានតម្លៃសមរម្យជាងលំនៅដ្ឋានទូទៅឆ្ងាយ ដូចនេះ​គេក៏បង្ខំចិត្តទិញរស់នៅតែម្ដងទៅ។

គួរជម្រាបផងដែរថា លំនៅដ្ឋានខ្មោចប្រមាណ ៥៤% សុទ្ធសឹងតែជាផ្ទះដែលធ្លាប់មានសោធនាធកម្មសាហាវៗកើតឡើង ដែលមិនគួរឲ្យចង់រស់នៅឡើយ ប៉ុន្តែប្រជាជនហុងកុងសម្រេចចិត្តទិញផ្ទះទាំងនោះដើម្បីរស់នៅ គឺដោយសារតែផ្ទះ​ទាំង​នោះបានលក់បញ្ចុះតម្លៃចាប់ពី ៣០% ទៅ ៤០% ឯណោះ (ក្នុងនោះ ចំនួនអ្នកទិញ ៤៥% បានទិញនៅពេលវាបញ្ចុះតម្លៃ ៤០%, ចំនួនអ្នកទិញ ៤០% បានទិញនៅពេលវាបញ្ចុះតម្លៃ ២០-៣៩%, ហើយចំនួនអ្នកទិញត្រឹម ៣% ប៉ុណ្ណោះ ដែលបាន​ទិញនៅពេលបញ្ចុះតម្លៃ ១០%) ដែលអាចចាត់ទុកថា ជាតម្លៃល្អកម្ររកបាន ព្រោះនៅហុងកុង តម្លៃផ្ទះគ្មាន​ធ្លាក់​ចុះ​ម្ដង​ឡើយ មានតែឡើងថ្លៃប៉ុណ្ណោះ។

ដោយសារហេតុនេះហើយ ទើបធ្វើឱ្យអ្នកដែលត្រូវការទិញផ្ទះ ឬក្រុមហ៊ុនអចលនទ្រព្យ​គឺកំពុងមាន​ការស្វែងរកផ្ទះ​ខ្មោច​ដែល​គេប៉ះបង់ចោល មកដាក់លក់នៅក្នុងតម្លៃសមរម្យសម្រាប់លក់ឱ្យប្រជាពលរដ្ឋ ដោយមិនគិតអំពីរឿងជំនឿខ្មោច ព្រោះគេចង់បានអចលទ្រព្យទាំងនោះមកកែច្នៃ ដោយទីផ្សារផ្ទះនៅហុងកុងចង្អៀតខ្លាំងពេក។

Source From: https://www.business-cambodia.com/public/article/ghost-house-in-hong-kong-sells-no-more

Leave a Reply

Your email address will not be published. Required fields are marked *