News

Check out real estate news updates

ខេត្តកែបផ្ទៃដីតូច តែទទួលគម្រោងអចលនទ្រព្យយ៉ាងសន្ធឹក

ខេត្តកែបជាខេត្តមួយដែលតូចជាងគេបំផុតនៅកម្ពុជាបន្ទាប់ពីការបំបែកចេញពីខេត្តកំពតនៅក្នុងឆ្នាំ២០០៨ ដែលមានផ្ទៃដីត្រឹមតែ៣៣៦គីឡូម៉ែត្រការ៉េជាមួយនិងប្រជាជនរស់នៅប្រមាណជាង៤ ម៉ឺននាក់។

ខេត្តកែបជាខេត្តនៃតំបន់ឆ្នេរសមុទ្រនៅភាគខាងត្បូងក្នុងប្រទេសកម្ពុជាមានចំងាយ១៤៦គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដែលមានភាពទាក់​ទាញការវិនិយោគ​កាន់តែច្រើននា​ពេលអនាគត​ដោយសារ​តែ​តម្លៃដីធ្លីនៅទាបបើប្រៀបធៀបទៅនឹងខេត្តព្រះសីហនុដែលជាតំបន់តាមមាត់សមុទ្រដូចគ្នា។

ម្យ៉ាងទៀតកែបមានសក្តានុពលយ៉ាងខ្លាំងផ្នែកវិស័យអេកូទេសចរណ៍ ដែលមានតំបន់ទេសចរណ៍ជាច្រើនគួរឲ្យទាក់ទាញមិនថាភ្ញៀវទេសចរណ៍និងអ្នកវិនិយោគ ហើយមានចម្ងាយត្រឹមតែ១២៥គីឡូម៉ែត្រពីក្រុងព្រះសីហនុហើយត្រឹមតែ៤៤គីឡូម៉ែត្រពីកំពត។

បន្ទាប់ពីក្រុងព្រះសីហនុ និងខេត្តកំពតមានការរីកចម្រើនពេញទំហឹង ហើយតម្លៃដីកើនឡើងខ្លាំងនោះវិនិយោគិននឹងស្វែងរកឱកាសវិនិយោគដែលមានសក្តានុពលស្រដៀងគ្នានេះនៅកន្លែងថ្មី ហើយកែបគឺជាកន្លែងអំណោយផលបំផុតសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យរបស់វិនិយោគិននៅពេលអនាគត។

ជាពិសេសគម្រោងធំៗចំនួនពីរដែលបានលេចអណ្តែតឡើងនៅខេត្តកែបនិងខេត្តកំពតគឺគម្រោង French Riviera Marina និង គម្រោងវិនិយោគតំបន់ទេសចរណ៍ ដោយខេត្តកែបជាកន្លែងទាក់ទាញវិនិយោគិនខ្លាំងក្នុងពេលបច្ចុប្បន្នដោយសារតម្លៃដីនៅក្រុងព្រះសីហនុកំពុងតែមានការ​កើន​ឡើង​យ៉ាងខ្លាំងដែលជម្រុញដោយវិនិយោគិនចិន និងបានកំពុងតំឡើងតម្លៃខ្ពស់ជាង វិនិយោគិនក្នុងស្រុក និងវិនិយោគិន​បរទេស​ផ្សេងទៀត។

សូមបញ្ជាក់ផងដែរថា ខេត្តដ៏តូចមួយនេះជាខេត្តថ្មីក៏ដោយតែនៅតែមានភាពទាក់ទាញយ៉ាងខ្លាំងដែលបានអូសទាញអ្នកវិនិយោគជាច្រើនមកវិនិយោគជាមួយនិងទឹកប្រាក់យ៉ាងច្រើនហើយជាគោល ដៅទេសចរណ៍ឆ្នេរសមុទ្រដ៏ទាក់ទាញមួយរបស់ប្រទេសកម្ពុជាដែលស្រូបយកទេសចរណ៍ជាតិ និង អន្តរជាតិឲ្យមកទស្សនាដូចគ្នាទៅនឹងតំបន់ឆ្នេរផ្សេងទៀតដែរ។

Source From: https://business-cambodia.com/2019/03/15/kep-province-is-a-small-land-area-but-receives-a-lot-of-real-estate-projects/

Leave a Reply

Your email address will not be published. Required fields are marked *