News

Check out real estate news updates

ក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្ត្រសម្រាប់គម្រោងតារាសាគរ

ក្រុមហ៊ុន ZHENG HENG (ខេមបូឌា) ដែលជាក្រុមហ៊ុនមគ្គុទ្ទេសក៍សម្រាប់គម្រោង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន-កម្ពុជា និងជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទេសចរណ៍ និងរមណីយដ្ឋានតារាសាគរនៅកម្ពុជា ដែលវាជាគម្រោងមួយដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រ ‹‹ខ្សែក្រវាត់ និងផ្លូវ›› បានប្រារព្ធពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុន Cushman & Wakefield ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេទាំងបួនលំដាប់ពិភពលោក ក្នុងគោលបំណងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវទីផ្សារ និងទិសដៅនៃការកំណត់តម្លៃដីនៃគម្រោងវិនិយោគ។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅឯការិយាល័យ ZHENG HENG ស្ថិតនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ វេលាម៉ោង ៣រសៀល កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។

លោក Deng Pi Bing ប្រធានក្រុមហ៊ុន ZHENG HENG លោក Chen Jiahui នាយកគ្រប់គ្រងក្រុមហ៊ុន Cushman & Wakefield Great China និងលោក Hu Feng នាយកជាន់ខ្ពស់នៃរបស់ក្រុមហ៊ុន Cushman & Wakefield ប្រចាំភូមិភាគឧត្តរនៃប្រទេសចិន បានចូលរួមក្នុងពិធីការចុះហត្ថលេខានេះ ព្រមទាំងអ្នកមុខអ្នកការដែលទាក់ទងនឹងផ្នែកឧស្សាហកម្ម និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាប្រមាណជាង ៣០រូប បន្ថែមទៀតដែលបានចូលរួមជាសក្ខីភាពនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។

ការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃសហគ្រាសកំពូលៗដើម្បីបង្កើតគោលដៅថ្មីនៃ «ទេសចរណ៍អន្តរវប្បធម៌អាស៊ី» នៅកម្ពុជា

ក្រុមហ៊ុន Cushman & Wakefield គឺជាអ្នកពិគ្រោះយោបល់ផ្នែកអចលនទ្រព្យឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេទាំងបួនលំដាប់ពិភពលោក ដែលមានអាយុកាលជាងពីររយឆ្នាំ និងបានបង្កើតឡើងនៅទីក្រុង Birmingham ប្រទេសអង់គ្លេស ក្នុងឆ្នាំ១៧៨៤។ ក្រុមហ៊ុន Cushman & Wakefield គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យឈានមុខគេមួយដែលមានបុគ្គលិកចំនួន ៤៣.០០០នាក់ ដែលមានសាខានៅក្នុង ៦០ប្រទេស ដោយផ្តល់សេវាកម្មដូចជា សេវាកម្មបង្កើតសហគ្រាសសកល ការគ្រប់គ្រងអចលនទ្រព្យ ការគ្រប់គ្រងសណ្ឋាគារនិងប្រឹក្សាយោបល់ ការគ្រប់គ្រងសម្ភារបរិក្ខារ វាយតម្លៃជាមួយប្រឹក្សាយោបល់ ការវិនិយោគអចលនទ្រព្យ ភ្នាក់ងារការិយាល័យជួល ប្រឹក្សាយោបល់ហាងលក់រាយនិងភ្នាក់ងារសេវាកម្ម សេវាកម្មវិនិយោគអចលនទ្រព្យឧស្សាហកម្ម សេវាកម្មលំនៅដ្ឋាន និងទីប្រឹក្សាសំណង់។

ក្នុងនាមជាគម្រោងស្ដង់ដារគំរូនៃកិច្ចសហប្រតិបត្តិការចិន – កម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត «ខ្សែក្រវាត់និងផ្លូវ» គម្រោង Long Bay Dara Sakor នឹងក្លាយជាគម្រោងដំបូងបំផុតសម្រាប់ក្រុមហ៊ុន Cushman & Wakefield នៅក្នុងប្រទេសកម្ពុជា។ ភាគីទាំងពីរ មានបំណងផ្តល់នូវស្តង់ដារតម្លៃបើកចំហ និងយុត្តិធម៌សម្រាប់វិនិយោគិនលើគម្រោង Long Bay Dara Sakor តាមរយៈកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន ZHENG HENG (Cambodia) និង ក្រុមហ៊ុន Cushman & Wakefield។ ក្នុងនោះដែរ កិច្ចសហប្រតិបត្តិការនេះ គឺជាការបើកនូវទំព័រថ្មី នៃការអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជា ឆ្ពោះទៅកាន់ទស្សនវិស័យសាកល ដើម្បីបង្កើតគោលដៅថ្មីសម្រាប់ «ទេសចរណ៍អន្តរវប្បធម៌» (បន្ទាប់ពីអង្គរវត្ត) នៅតាមមាត់សមុទ្រនៃតំបន់អាស៊ីអាគ្នេយ៍ ហើយនាំមកនូវតំបន់ទេសចរណ៍ និងកន្លែងកំសាន្តថ្មីក្នុងដែនដីទេសចរណ៍លំដាប់ពិភពលោករបស់កម្ពុជាគឺ Long Bay Dara Sakor។

Long Bay Dara Sakor នឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងការអភិវឌ្ឍដ៏អស្ចារ្យមួយនៅប្រទេសកម្ពុជាសម្រាប់រយៈពេល១០ឆ្នាំនេះ

នៅឆ្នាំ ២០០៨ ក្រុមហ៊ុន Union Group (ចិន) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍន៍តំបន់ទេសចរណ៍តារាសាគរ និងតំបន់វិស្សមកាលពិសេសនៅខេត្តកោះក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ZHENG HENG (Cambodia) Co., Ltd បានក្លាយជាក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនគ្រប់គ្រងការវិនិយោគទេសចរណ៍ដែលមានជំនាញវិជ្ជាជីវៈដំបូងគេបង្អស់ បានធ្វើការសិក្សាពីលទ្ធភាព និងឈានជើងចូលទីផ្សារកម្ពុជា។ ក្នុងឆ្នាំ ២០១៨ កន្លងនេះ គឺជាដំណាក់កាលដំបូងនៃគម្រោង Long Bay Dara Sakor ដែលបានអភិវឌ្ឍភូមិនៃរមណីយដ្ឋានសម្រាប់គោលដៅ ‹‹ទេសចរណ៍អន្តរវប្បធម៌›› នេះ។

គម្រោងនេះ មានទីតាំងស្ថិតនៅកណ្តាលនៃរមណីយដ្ឋានទេសចរណ៍តារាសាគរ ជាមួយនឹងផ្ទៃដីសរុបប្រមាណ ២០០ហិកតា ព័ទ្ធជុំវិញដោយភ្នំនិងសមុទ្រ និងជាពិសេស មានឆ្នេរសមុទ្រដ៏ល្អប្រវែង ១.៩គីឡូម៉ែត្រ ជាមួយនឹងមុខងារសំខាន់ៗចំនួន ៨ ទៀត រួមមាន (១) ឧទ្យានឧស្សាហកម្មឆ្លាតវៃ (២)ផ្លូវឬសង្កាត់ពាណិជ្ជកម្ម (៣)តំបន់ទេសចរណ៍អន្តរវប្បធម៌អាស៊ី (៤)អគារលំនៅដ្ឋានជាមួយទេសភាពមាត់សមុទ្រ (៥) ផ្ទះវីឡាសម្រាកលំហែ (៦) រមណីយដ្ឋានកំពង់ផែឆ្នេរសមុទ្រ (៧) សណ្ឋាគារសម្រាកលំហែនៃតំបន់ឆ្នេរ និង (៨) រមណីយដ្ឋានសួនមុជទឹកជីងហៃ ដែលជាបំណងរបស់យើងក្នុងការបង្កើតប៉ូលទេសចរណ៍ថ្មីលំដាប់ពិភពលោក ក្នុងគោលដៅ ទេសចរណ៍អន្តរវប្បធម៌។

សម្រាប់ដំណាក់កាលទី១ នៃគម្រោងតារាសាគរ គឺឧទ្យានឧស្សាហកម្មឆ្លាតវៃ ដែលមានផ្ទៃដី ៥៥ហិកតា ត្រូវបានបែកចែកចេញជា ៧ដំណាក់កាលបន្ថែមទៀត ហើយក្នុងរយៈពេល ៣ឆ្នាំដំបូង វានឹងក្លាយទៅជាសហគមនៃកន្លែងស្នាក់នៅលំដាប់កំពូលមួយសម្រាប់បដិសណ្ឋាកិច្ចដែលអាចទទួលភ្ញៀវទេសចរណ៍បានប្រមាណ ៥០.០០០ នាក់ ហើយអាចស្រូបយកភ្ញៀវទេសចរណ៍រហូតដល់ ៨០.០០០ នាក់ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

ការចាក់បញ្ចូលថាមពលទៅក្នុងគោលដៅ ‹‹ទេសចរណ៍អន្តរវប្បធម៌អាស៊ី››  គឺជាការចាប់ផ្តើមយុគសម័យថ្មីនៃរមណីយដ្ឋានតំបន់ឆ្នេរ

Long Bay Dara Sakor គឺជាគម្រោងសាធារណៈដ៏ធំមួយ និងជាគម្រោងដែលត្រូវអនុវត្តដោយការប្តេជ្ញាខ្ពស់ដើម្បីសម្រេចឲ្យបាននូវគោលដៅ ទេសចរណ៍អន្តរវប្បធម៌។

ដោយផ្អែកលើមូលដ្ឋានដ៏ពិសេសនៃការជម្រុញតំបន់អភិវឌ្ឍន៍ តារាសាគរ ចិន-កម្ពុជា
ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់និងផ្លូវ» ក្នុងបំណងប្រាថ្នាប្រកបដោយភាពច្នៃប្រឌិតមួយទៀតដើម្បីបន្តស្វែងរកនូវរបកគំហើញថ្មីសម្រាប់ការអនុវត្តដ៏ល្អឥតខ្ចោះឆ្ពោះទៅអនាគត តាមរយៈគំរូចម្លង ការរុករក ការលើកកម្ពស់សមត្ថភាព និងការច្នៃប្រឌិតនៃគំរូអភិវឌ្ឍន៍ និងស្នាដៃដ៏ល្អឥតខ្ចោះរបស់ប្រទេសចិនដែលសម្រេចបានកន្លងមកក្នុងបរិបទសាកលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍។

ជាមួយកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Cushman & Wakefield យើងនឹងពង្រីកដើមទុន និងធនធានអន្តរជាតិរបស់យើង តាមរយៈមាគ៌ាក្រោមគំនិតសហប្រតិបត្តិការនិងការស្ថាបនារួមគ្នា នូវគម្រោង ទេសចរណ៍អន្តរវប្បធម៌ នៅអាស៊ីអាគ្នេយ៍នេះឡើងជាមួយនឹងចក្ខុវិស័យអន្តរជាតិ និងទស្សនវិស័យពិភពលោកទូលំទូលាយ ដោយសេរី និងតម្លាភាក្រោមវប្បធម៌ស្ថាបនារួមនិងការចែករំលែក។

ក្រោមឥទ្ធិពលនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន ZHENG HENG (Cambodia) Co., Ltd. និងក្រុមហ៊ុន Cushman & Wakefield នឹងធ្វើឲ្យទិសដៅនៃ ទេសចរណ៍អន្តរវប្បធម៌ របស់គម្រោង Long Bay Dara Sakor ក្លាយជាកន្លែងដែលទាក់ទាញបំផុតសម្រាប់ពាណិជ្ជកម្ម ឧស្សាហកម្មសាកល និងជាកន្លែងនៃឧស្សាហកម្មទេសចរណ៍វប្បធម៌។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃឧស្សាហកម្ម និងវប្បធម៌ បានក្លាយជាព្រលឹងមួយដែលទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនទៀតនោះ យើងនឹងបង្កើតជាច្រកចេញចូល (one-stop) លំដាប់ពិភពលោក នឹងក្លាយជាកម្មសិទ្ធិបញ្ញាមួយ ក្រោមទម្រង់ «ទេសចរណ៍អន្តរវប្បធម៌» ក្នុងទិសដៅលើកកម្ពស់នៃការស្ថាបនាប្រកបដោយនិរន្តរភាព ស្ថិរភាព និងមានគុណភាពខ្ពស់។ ការបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងប្រទេសចិននេះ និងក្លាយជាការបើកទំព័រសគរាជថ្មីនៃការវិនិយោគធំជាងគេលើ ទេសចរណ៍អន្តរវប្បធម៌ នៅតំបន់អាស៊ីអាគ្នេយ៍។

Source From: https://www.construction-property.com/khread-more-1747/

Leave a Reply

Your email address will not be published. Required fields are marked *