News

Check out real estate news updates

ក្រុមហ៊ុន ជីប ម៉ុង រីថេល បើកការដ្ឋានសាងសង់ផ្សារទំនើបបែបសហគមន៍នៅតំបន់ឬស្សីកែវ

ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបឈានមុខគេមួយនៅកម្ពុជា ជីប ម៉ុង រីថេល កាលពីថ្ងៃទី ២៦ ខែមេសា បានបើកការដ្ឋានសាងសង់ផ្សារទំនើបបែបសហគមន៍របស់ខ្លួនមួយទៀតហើយ មានទីតាំងស្ថិតនៅតំបន់ឬស្សីកែវ។

«ផ្សារទំនើប ជីប ម៉ុង ៥៩៨» ដែលមាន កម្ពស់ ៥ ជាន់នេះ គឺស្ថិតក្នុងគម្រោងលំនៅដ្ឋាន ផាក លែន ៥៩៨ តាមបណ្តោយផ្លូវជាសុផារ៉ា ហើយមានទំហំផ្ទៃក្រឡាប្រមាណជា ១១០០០ ម៉ែត្រការ៉េ និងចំណតរថយន្តដែលអាចផ្ទុករថយន្តបាន១៣៣ គ្រឿង។ ផ្សារទំនើបនេះ នឹងបញ្ចប់ការសាងសង់ហើយ បើកឲ្យដំណើរការនៅត្រីមាសទី ១ នៃឆ្នាំ២០២១ខាងមុខនេះ។

ជាមួយនឹងលក្ខណះពិសេសដូចជា រោងភាពយន្តដ៏ទំនើប និងប្រណិតរបស់ Legend Cinema កន្លែងញុំអាហារ និងភេសជ្ជៈផ្សេងៗ កន្លែងកម្សាន្ត និងសេវាកម្មសំខាន់ៗជាច្រើនទៀតនោះ «ផ្សារទំនើប ជីប ម៉ុង ៥៩៨» នឹងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ និងជាពិសេស អ្នកដែលរស់នៅក្នុងគម្រោងលំនៅដ្ឋាន ផាក លែន។

ថ្លែងអំពីសក្តានុពុលនៃផ្សារទំនើបខាងលើនេះ លោក Stephane Pierron អគ្គនាយស្តីទីរបស់ជីប ម៉ុង រីថេល បានបញ្ជាក់ថា៖ «ផ្សារទំនើប ជីប ម៉ុង ៥៩៨ នឹងផ្តល់ជូនបទពិសោធន៍ថ្មីក្នុងការកម្សាន្ត និងការដើរទិញទំនិញ ស្របតាមគោលគំនិត ‘ចែករំលែកទីកន្លែង ចែករំលែកភាពរីករាយ’»។

ជាមួយគ្នានេះដែរ ស្របពេលដែលផ្សារទំនើបបាននិងកំពុងរីកលូតលាស់យ៉ាងច្រើននៅរាជធានីភ្នំពេញ លោក Stephane Pierron ក៏បានសម្តែងការជឿជាក់ទៅលើផ្សារទំនើបផ្តល់ដោយក្រុមហ៊ុន ជីប ម៉ុង រីថេល។

លោក Stephane Pierron បានបញ្ជាក់ថា៖ «វាជាយុទ្ធសាស្រ្តយូរអង្វែងរបស់ជីប ម៉ុង រីថេល ក្នុងការវិនិយោគទៅលើវិស័យនេះ។ យើងមានមហិច្ឆតាចង់ក្លាយជាអ្នកលក់រាយ [អ្នកអភិវឌ្ឍន៍ផ្សារទំនើប] ដ៏ល្អបំផុតនៅប្រទេសកម្ពុជា ដូច្នេះលក្ខណះពិសេសមួយក្នុងចំណោមលក្ខណះពិសេសដទៃទៀតរបស់ជីប ម៉ុង រីថេល គឺយើងសាងសង់នៅក្នុងទីតាំងល្អ និងមានការសហការជាមួយ ជីប ម៉ុង លែនដែលមានទីតាំងល្អ»។

ជាមួយគ្នានេះដែរ លោក Henry Leang អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ក៏បានមានប្រសាសន៍ដែរថា៖ « ស្ថិតក្នុងខណ្ឌមួយក្នុងចំណោមខណ្ឌដែលពេញនិយមជាងគេក្នុងរាជធានីភ្នំពេញ គម្រោង ផាក លែន ៥៩៨ ដែលមានមណ្ឌលផ្សារទំនើបបែបសហគមន៍ក្នុងគម្រោងនេះ នឹងក្លាយទៅជាតំបន់លំនៅដ្ឋានដែលនរណាៗក៏ចង់បានគ្រប់គ្នា ហើយនឹងធ្វើឲ្យការធ្វើអាជីវកម្មផ្សេងៗក្នុងមណ្ឌលផ្សារទំនើបមានដំណើរការល្អ»។

លោក Stephane Pierron បានបន្ថែមទៀតថា ក្រុមហ៊ុនតែងតែស្វែងរកឱកាសថ្មីៗដើម្បីពង្រីកនូវសក្តានុពលរបស់ខ្លួននៅក្នុងវិស័យផ្នែកលក់រាយ (ផ្សារទំនើប) ហើយមកទល់ពេលនេះក្រុមហ៊ុនមានគម្រោង ផ្សារទំនើបចំនួន៧កន្លែង។ ក្នុងឆ្នាំ២០១៩នេះដែរ ក្រុមហ៊ុនគ្រោងនឹងបើកដំណើរការផ្សារទំនើបបែបសហគមន៍ Noromall តាមបណ្តោយផ្លូវព្រះនរោត្តម និងផ្សារទំនើបជីប ម៉ុងបាក់ទូក។

គួររម្លឹកថា កាលពីដើមឆ្នាំ២០១៩នេះ ក្រុមហ៊ុនជីប ម៉ុង រីថេល និង ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនរបស់សម្ព័ន្ធជីប ម៉ុង គ្រុបបានសហការរួមគ្នាធ្វើយ៉ាងណាទាញយកចំណែកទីផ្សារពីវិស័យលក់រាយនៅកម្ពុជា។

Source From: https://www.construction-property.com/khread-news-1787/

Leave a Reply

Your email address will not be published. Required fields are marked *