News

Check out real estate news updates

ក្រុមហ៊ុន​រដ្ឋ​ចិន ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ថាមពល​ នៅ​កម្ពុជា​

ក្រុមហ៊ុន China Machinery Engineering Corporation បង្ហាញ​ការ​ចាប់​អារម្មណ៍​ ដោយ​មាន​បំណង​វិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើង​វិញ និង​ការ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​អត្ថបទ​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៩។

លោក​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល បាន​អនុញ្ញាត​ឲ្យ​លោក Zhang Chun ប្រធាន​ក្រុមហ៊ុន China Machinery Engineering Corporation ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​ចិន និង​សហការី​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ។

ក្នុង​ឱកាស​នោះ ប្រធាន​ក្រុមហ៊ុន China Machinery Engineering Corporation បាន​ជម្រាប​ជូន​នូវ​ចំណាប់​អារម្មណ៍​លើ​ការ​វិនិយោគ​វិស័យ​ថាមពល​ ជាពិសេស​ថាមពល​កកើត​ឡើង​វិញ មាន​ដូចជា ថាមពល​ខ្យល់ ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ និង​ការ​កសាង​ខ្សែ​បញ្ជូន​អគ្គិសនី ជាដើម​។

ជា​ការ​ឆ្លើយ​តប លោក​រដ្ឋ​មន្រ្តី ស៊ុយ សែម បាន​ស្វាគមន៍ ចំពោះ​គោល​បំណង​របស់​ក្រុមហ៊ុន និង​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​នៅ​កម្ពុជា។\

របាយការណ៍​​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បង្ហាញ​ថា នៅ​ចុង​ឆ្នាំ​២០១៨ បរិមាណ​ថាមពល​អគ្គិសនី​ដែល​បាន​ផ្តល់​សរុប​មាន ៩៣០៧,៤៤​លាន​គីឡូវ៉ាត់​ម៉ោង គឺ​កើន​ឡើង ១,៩១​ដង ក្នុង​អំឡុង​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨។ ប្រភព​ផលិត​អគ្គិសនី​ក្នុង​ស្រុក​មាន​អានុភាព ២២០៧,៧៦ មេហ្គាវ៉ាត់ ដោយ​នៅ​អាណត្តិ​ទី៥ (២០១៤-២០១៨) ការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​បាន​បន្ថែម​អានុភាព ១០៩៩,២​មេហ្គាវ៉ាត់។ ទន្ទឹម​នឹង​នេះ​ ក៏បាន​បញ្ឈប់​ដំណើរការ​ប្រភព​អគ្គិសនី​ប្រើ​ប្រេង​ខ្មៅ ៥២,៧​មេហ្គាវ៉ាត់ និង​លុប​បំបាត់​ការផលិត​អគ្គិសនី​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​របស់​អ្នកកាន់​អាជ្ញា​បណ្ណ​អស់ ៣៦,២៣​មេហ្គាវ៉ាត់​៕

Source From: http://kleykley.sabay.com.kh/article/1127836#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *