News

Check out real estate news updates

ក្រុមហ៊ុនអាមេរិកចង់សាងសង់អគារវែងជាងគេលើពិភពលោករាងអក្សរ U ផ្កាប់មុខ

ឆ្លើយតមទៅនឹងការកំណត់កម្ពស់អគារក្នុងទីក្រុងញ៉ូយ៉ក ក្រុមហ៊ុនស្ថាបត្យកម្មនៅសហរដ្ឋអាមេរិកបាននិងកំពុងស្នើសាងសង់អគារវែងជាងគេលើពិភពលោករាងជាអក្សរ U ផ្កាប់មុខ។

សំណង់អគារដ៏អស្ចារ្យនេះមានឈ្មោះថា «The Big Bend» ហើយត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Oiio ដែលនឹងលាតសន្ធឹងនៅចំកណ្តាលតំបន់ម៉ាន់ហាត់តាន់នៃទីក្រុងញ៉ូយ៉ក។

អគារប្រវែងរហូតដល់ទៅ ៤០០០ ហ្វីត ឬប្រមាណជា ១២១៩ ម៉ែត្រ នេះគឺត្រូវបានរចនាឡើងដោយស្ថាបត្យករ លោក Ioannis Oikonomou ហើយការបំផុសគំនិតក្នុងការរចនានេះគឺដោយសារក្រុមហ៊ុន Oiio មើលឃើញថា ខ្លួនអាចបង្កើតជណ្ដើរយន្តប្រអប់ដែលមិនត្រឹមតែអាចដំឡើងខ្លួនបញ្ឈរនោះទេតែក៏អាចដំឡើងខ្លួនផ្ដេកផងដែរ។

ក្រុមហ៊ុន Oiio បានសរសេរយ៉ាងដូច្នេះថា៖ «យើងតែងតែរៀនអំពីអគារខ្ពស់ៗជាងគេបំផុតហើយយើងតែងតែចាប់អារម្មណ៍ចំពោះតម្លៃរបស់វាក្នុងមួយម៉ែត្រហ្វីត។ វាហាក់ដូចជាកម្ពស់របស់អចលនទ្រព្យគឺជាអាជ្ញាប័ណ្ណដែលធ្វើឲ្យវាមានតម្លៃថ្លៃ។ ប៉ុន្ដែ ចុះបើយើងជំនួសកម្ពស់ដោយប្រវែងវិញ? ចុះប្រសិនបើ អគាររបស់យើងមានប្រវែងវែងជំនួសឲ្យកម្ពស់វិញ?»

ប្រសិនបើអគារនេះត្រូវបានសាងសង់ពិតមែន វានឹងក្លាយទៅជាអគារដែលមានប្រវែងវែងជាងគេក្នុងពិភពលោកជំនួសតំណែងរបស់អគារ Burj Khalifa ដែលមានប្រវែង ២៧២២ ហ្វីត ឬប្រមាណជា ៨២៩ ម៉ែត្រ។

គួររម្លឹកថា កន្លងមក ក្រុមហ៊ុនធ្លាប់ប្រាប់សារព័ត៌មានអន្តរជាតិ CNN ថាខ្លួនបានដាក់សំណើរគម្រោងនេះទៅបណ្តាក្រុមហ៊ុនជាច្រើនរួចទៅហើយ។ បច្ចុប្បន្នក្រុមហ៊ុន Oiio កំពុងស្វែងរកការវិនិយោគទៅលើគម្រោងខាងលើនេះ។

Source From: https://www.construction-property.com/khread-news-1592/

Leave a Reply

Your email address will not be published. Required fields are marked *