News

Check out real estate news updates

ក្រុមហ៊ុនស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង គ្រោងបោះទុនវិនិយោគបង្កើតរោងចក្រស៊ីម៉ងត៍នៅខេត្តកំពត

ក្រុ​មហ៊ុនស៊ីម៉ងត៍ថៃប៊ុនរ៉ុងខូអិលធីឌី គ្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅខេត្តកំពត ស្ថិតនៅក្នុងតំបន់ភ្នំល្អាង ភូមិ ល្អាង ឃុំល្អាង ស្រុកដងទង់។ ហើយនេះជារោងចក្រស៊ីម៉ងត៍ថ្មីមួយទៀត ដែលនឹងបំពេញតម្រូវការកាន់តែកើនឡើងនៃការរីកលូតលាស់វិស័យសំណង់អគារ  អចលនទ្រព្យនៅកម្ពុជា។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំ កិច្ច ប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ លើទំហំ ផ្ទៃដី ៩១,១០២៩ ហិកតា របស់ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខូអិលធីឌី ព្រមទាំង សិក្សា និងរៀប ចំ របាយ ការណ៍ (ESIA) ដោយក្រុមហ៊ុន ទីប្រឹក្សា E & A CONSULTANT CO., LTD.។

សូមបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំនេះរួមមាន៖ (១). អង្គប្រជុំគាំទ្រទៅលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នេះ (២). ក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយក្រុមហ៊ុនម្ចាស់គម្រោងធ្វើការកែសម្រួលនូវចំណុចខ្វះខាតក្នុងរបាយការណ៍ ESIA ទៅតាមការផ្តល់យោបល់របស់អង្គប្រជុំយ៉ាងយូរ ០១ខែ និង (៣). ក្រុមហ៊ុនត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការលើកឡើងនៅក្នុងរបាយការណ៍ ESIA៕

Source From: https://business-cambodia.com/2019/01/12/thai-pong-rong-invest-cement-factory/

Leave a Reply

Your email address will not be published. Required fields are marked *