News

Check out real estate news updates

ក្រុមហ៊ុនសិង្ហបុរីបានលុបចោលគម្រោងសណ្ឋាគារដំបូងបង្អស់របស់ខ្លួន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីឈ្មោះថា Hong Lai Huatបានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនិងលក់គម្រោងសណ្ឋាគារដំបូងបង្អស់របស់ខ្លួនដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ នេះបើយោងតាមលិខិតប្រកាសរបស់ក្រុមហ៊ុនចុះផ្សាយនៅលើគេហទំព័រផ្សារភាគហ៊ុនសិង្ហបុរី SGX។

យោងតាមលិខិតដែលបានចុះផ្សាយកាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងលើនេះ ក្រុមហ៊ុន PH One Development របស់ក្រុមហ៊ុនHong Lai Huat បានសម្រេចលុបចោលការលក់គម្រោងសណ្ឋាគារ D’s Seaview Hotel ដែលកន្លងមកក្រុមហ៊ុនបានលក់ទៅឲ្យភាគីអ្នកទិញតែក្រុមហ៊ុនមិនបានបញ្ចេញឈ្មោះនោះទេ។

ការលុបចោលកិច្ចព្រមព្រៀងលក់គម្រោង D’s Seaview Hotelតម្លៃរហូតដល់ទៅ ១៥.៧លានដុល្លារសិង្ហបុរីដែលស្មើទៅនឹង១១.៤៣លានដុល្លារអាមេរិកនេះគឺធ្វើឡើងបន្ទាប់ពីភាគីអ្នកទិញមិនបានគោរពទៅតាមកិច្ចសន្យា។

ក្នុងលិខិតប្រកាសដដែលក៏បានបញ្ជាក់ថា ក្រុមហ៊ុនHong Lai Huat  បាននិងកំពុងពិនិត្យមើលឡើងវិញពីផលប៉ះពាល់ជារួមនៃការលុបចោលកិច្ចព្រមព្រៀងទិញនិងលក់គម្រោងសណ្ឋាគារកម្ពស់ ១០ ជាន់នេះដែលកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងកាលពីខែ មិនា ឆ្នាំ ២០១៨ កន្លងទៅនេះ។

យ៉ាងណាមិញ ការលុបចោលការលក់គម្រោងសណ្ឋាគារនេះគឺមិនបានប៉ះពាល់ដល់ដំណើរការនៃគម្រោងផ្សេងទៀតរបស់D’s Seaviewដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះធំជាងគេនៅខេត្តព្រះសីហនុនោះទេ។ ថ្លែងប្រាប់សារព័ត៌មានសិង្ហបុរី The Business Times តំណាងក្រុមហ៊ុនHong Lai Huatបានឲ្យដឹងថាដំណើរការលក់គម្រោងD’s Seaviewដែលរួមបញ្ចូលអគារលំនៅដ្ឋានចំនួន ៧៣៧ យូនីត និងអគារពាណិជ្ជកម្មចំនួន ៦៧ យូនីតនេះគឺកំពុងមានដំណើរការទៅមុខជាធម្មតាទេហើយការសាងសង់វិញគឺគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខនេះ។

Source From: https://www.construction-property.com/khread-more-1542/

Leave a Reply

Your email address will not be published. Required fields are marked *