News

Check out real estate news updates

ក្រុមហ៊ុនសាងសង់នៅកម្ពុជាកើនឡើងដល់១០៤៣ហើយ

ភ្នំពេញ:​ ដោយសារការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យបានធ្វើឲ្យក្រុមហ៊ុនសាងសង់ និងសិក្សាគំរោងប្លង់នៅកម្ពុជា បានកើនឡើងដល់១០៤៣ក្រុមហ៊ុនហើយនៅកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ចេញឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនសាងសង់ជាតិ និងអន្តរជាតិ និងក្រុមហ៊ុនប្រកបរបរអាជីវកកម្ម សិក្សាគម្រោងប្លង់មានចំនួន១០៤៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ចំនួន១០០៣ក្រុមហ៊ុន និងក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ចំនួន៤០ក្រុមហ៊ុន។

ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនសមាជិកក្រុមហ៊ុនធំជាងគេ៥០០នៅលើពិភពលោកបានចូលមកកាន់ទីផ្សារកម្ពុជាផងដែរ ដូចជា ក្រុមហ៊ុន4SEASONS, SINO, Manhard, ក្រុមហ៊ុនកំពុងសាងសង់អាគារGold Tower42ជាដើម។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា បច្ចុ​ ប្បន្នមានក្រុមហ៊ុនធំៗ ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់យក្សទាំង៥០០នៅលើ​ពិភពលោកប្រមាណ៩០ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារកម្ពុជារួចហើយ។

វិស័យអចលនទ្រព្យ ពិសេសវិស័យសំណង់បានរីកចម្រើន ដោយកើនឡើងអាគារ​ខ្ពស់ ពិសេសខុនដូដែលជាលំនៅដ្ឋានបែបសហកម្មសិទ្ឋកាន់តែច្រើន ដោយសារកម្ពុជាបានអនុម័តច្បាប់បែបសហកម្មសិទ្ឋកាលពីឆ្នាំ២០១០ ដែលអនុញ្ញាត្តឲ្យជនបរទេសអាច​មានសិទ្ឋទិញឬកាន់កាប់ផ្ទះ នៃអាគារសហកម្មសិទ្ឋចាប់ពីជាន់ទី១ឡើងទៅបាន៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *