News

Check out real estate news updates

ក្រុមហ៊ុនចិន​ធំៗ២ បោះទុនរួមគ្នា​ អភិវឌ្ឍ​ទីក្រុងថ្មី នៅ​ក្នុងតំបន់​ឧទ្យានជាតិរាម ខេត្ត​ព្រះសីហនុ

ក្រុមហ៊ុន​ធំៗ​ចំនួន​ពីរ​របស់​ចិន​បាន​សហការ​គ្នា បោះទុន​រាប់ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍​អន្តរជាតិ​លើ​ផ្ទៃដី​ជាង ៣ពាន់​ហិកតា នៅ​ខេត្ត​ព្រះសីហនុ​។​

​កាលពី​ថ្ងៃទី​២៤ ខែ មេសា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ ​ក្រុមហ៊ុន ចុង​ស៊ី​ង និង​ក្រុមហ៊ុន យិៈ​ចៀ ធួ​រី​ហ្សិ​ម ឌី​វេឡុ​ប​មេន ខម​ភេ​នី បាន​ចុះ​អនុស្សរណៈ​កិច្ចសហប្រតិបត្តិកា​រ វិនិយោគ​អភិវឌ្ឍន៍​ទីក្រុង​ថ្មី ដែលមាន​ឈ្មោះថា «​ព្រះសីហនុ​-​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​» លើ​ផ្ទៃដី​៣៣០០​ហិកតា ស្ថិតក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ ។​ ពិធី​ចុះហត្ថលេខា​នេះ មាន​វត្តមាន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​ទាំងពីរ​។

​ចំពោះ​ទំហំ​ទឹកប្រាក់​វិនិយោគ​សាងសង់​ទីក្រុង​ថ្មី​នេះ មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​នោះទេ ប៉ុន្ដែ​បើតាម​លោក​យ៉ាន ចៀន​ភីង (YANG JIANPING) អគ្គនាយក​ក្រុមហ៊ុន យិៈ​ចៀ​បាន​បង្ហើប​ថា ក្រុមហ៊ុន​គ្រោង​នឹង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ថ្មី​នេះ​។ ​ ​លោក YANG JIANPING អគ្គនាយក​ក្រុមហ៊ុន​យិៈ​ចៀ បាន​ឲ្យ​ដឹងថា​ ក្រុមហ៊ុន យិៈ​ចៀ​ធួ​រី​ហ្សិ​ម ឌី​វេឡុ​ប​មេន ខម​ភេ​នី ជា​ក្រុមហ៊ុន​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន យូ​ណាយ អ៊ិន​ធើ​ណេ​សិ​នណល (​ខេ​ម​បូ​ឌា​) ហ្វ​រេ​ន អ៊ិន​វេស​មេន គ្រុប ខម​ភេ​នី លី​មី​ធី​ត នឹងមាន​ដី​សម្បទាន​សម្រាប់​សាងសង់​ទីក្រុង​ទំហំ​៣៣០០​ហិកតា ស្ថិតក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ​។​​

​លោក​បញ្ជាក់ថា ក្រុមហ៊ុន​គ្រោង​សហការ​ជាមួយ​ព្រលានយន្តហោះ​អន្តរជាតិ ក្រុងព្រះសីហនុ ក្នុងការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី លើ​ផលិតផល​បច្ចេកវិទ្យា​មាន​ពន្ធ និង​រួច​ពន្ធ និង​គោរព​តាម​ការលើកឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងរ​ការសាងសង់​ទីក្រុង ដែលមាន​លក្ខណៈ​ទំនើប និង​ទាន់សម័យ​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បន្តថា ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវបង្កើត​ឡើង​នៅ​ទីក្រុង​ថ្មី​នេះ​រួមមាន​៖ ផ្លូវថ្នល់ និង​ប្រព័ន្ធ​បង្ហូរ​ជិត​១០០​គីឡូម៉ែត្រ ស្ថានីយ​អគ្គិសនី​ជាច្រើន​កន្លែង ខ្សែកាប​ក្រោម​បាតសមុទ្រ និង​ខ្សែ​អុ​ប​ទិ​ក រោងចក្រ​ទឹកស្អាត រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អុយ រោងចក្រ​សំអាត​សំរាម កំពង់ផែ​ទំនិញ កំពង់ទូក​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ផ្សេងៗ​ទៀត​។​​

អគ្គនាយក​ក្រុមហ៊ុន យិៈ​ចៀ បាន​គូសបញ្ជាក់ថា ការចុះហត្ថលេខា​នេះ​បង្ហាញ​ឲ្យ​ឃើញ នូវ​ពន្លក​នៃ​ទីក្រុង​ថ្មី​ព្រះសីហនុ ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ដែល​នឹង​ដុះ​ចេញពី​ដី​លេច​ជា​រូបរាង ទីក្រុង​អភិឌ្ឍន៍​សេដ្ឋកិច្ច​បែប​ថ្មី ភាព​អភិវឌ្ឍន៍​នៃ​ទីក្រុង​កម្ពុជា នឹង​នាំមុខ​សំណង់​បុរាណ និង​សំណង់​បិទ​ជិត រួម​និង​ឆ្ពោះទៅរក​យុគសម័យ​ទំនើប​និង​អន្តរជាតិ​។​​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់បាន​លើកឡើងថា​ គម្រោង​អភិវឌ្ឍន៍​នេះ ជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​(One Belt One Road)​ដែលជា​គំនិត​ផ្តួចផ្តើម​នៃ​ក្របខណ្ឌ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ទេសចរណ៍​ពហុ​ជាតិ​នៅតាម​បណ្តោយ​វិថី​សូត្រ (Silk Road) ផងដែរ​។​គំរោង​វិនិយោគ​ដ៏​ធំ​មួយ​នឹង​ទទួលជោគជ័យ​ក្លាយជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ សម្រាប់​ទេសចរ​ជាតិ​និង​អន្តរជាតិ​ពិសេស​ទេសចរ​ចិន​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​៕

Source From: http://kleykley.sabay.com.kh/article/1136884#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *