News

Check out real estate news updates

ក្រសួង​រៀបចំ​ដែនដី​ ឲ្យអភិបាល​ខេត្ត​៤​ចាត់វិធានការ​ទប់ស្កាត់​ការទន្ទ្រានដី​ក្នុងតំបន់​ការពារ​ធម្មជាតិ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្នើឲ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កោះកុង ចាត់វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់កាប់ដី​ខុសច្បាប់ ក្នុង​តំបន់ការពារ​ធម្មជាតិ ។ នេះ​បើយោងតាម​លិខិត​ចុះថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៩ របស់​ក្រសួង​រៀបចំដែនដី នគរូបនីកម្ម និងសំណង់ ដែល​ទើបតែទទួលបាន​កាលពីថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ២០១៩។

នៅក្នុង​លិខិត​បានដឹងឲ្យថា ក្រុម​ការងារ​ក្រសួង​បរិស្ថាន​បានលើកឡើង​នូវបញ្ហា​ពាក់ព័ន្ធ​នឹងការ​ទន្ទ្រាន​ចូលកាន់​កាប់ដី​ព្រៃ​ពីសំណាក់​ប្រជាពលរដ្ឋក្នុងតំបន់​ការពារធម្មជាតិ​មួយចំនួន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​របស់​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ឆ្នាំង និង​ខេត្តកោះកុង មានជា​អាទិ៍​ដូចជា៖ ការទន្ទ្រានដី​ក្នុង​តំបន់​ឧទ្យានជាតិ​ព្រះសុរាម្រិត-កុសុមៈ (គីរីរម្យ) និង​ឧទ្យានជាតិ​ព្រះមុនីវង្ស (បូកគោ) ខេត្ត​កំពង់ស្ពឺ ដែនជម្រក​សត្វព្រៃ​ភ្នំសំកុស នៅឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល​ខេត្ត​ពោធិ៍សាត់ ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ និង​ដីព្រៃ​លិចទឹក​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹងទន្លេសាប​ខេត្ត​កំពង់ឆ្នាំង និងឧទ្យានជាតិ​បុទុមសាគរ​ខេត្ត​កោះកុង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើ​ឱ្យ​អភិបាលខេត្ត​ទាំង៤ ធ្វើការ​បោស​សម្អាត​ដោយ​ទប់ស្កាត់​ជាមុន មិន​ឱ្យមាន​ការ​ចេញ​បណ្ណ​កម្មសិទ្ធិ។ ករណី​មានការ​ចេញបណ្ណ​កម្មសិទ្ធិ​រួចរាល់​ដោយខុស​នីតិវិធី ត្រូវរាយការណ៍​មកក្រសួង​ ដើម្បីចាត់វិធានការ​ជាបន្ទាន់៕

Source From: http://kleykley.sabay.com.kh/article/1148919#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *