News

Check out real estate news updates

ក្រសួង​មហាផ្ទៃ កំពុង​ធ្វើ​សេចក្តី​ព្រាង​អនុក្រឹត្យ​គ្រប់គ្រង​បុរី និង​ខុនដូ

ក្រសួង​មហាផ្ទៃ កំពុងតែ​ធ្វើ​សេចក្តី​ព្រាង​អនុក្រឹត្យ​អំពី​ការ​គ្រប់គ្រង បុរី និង​ខុនដូ និងការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​នៅក្នុង​បុរី និង​ខុនដូ។ ប៉ុន្តែ​មកដល់​ពេល​នេះ អនុក្រឹត្យ​នៅមិនទាន់​ចេញ​ជាផ្លូវការ​នៅឡើយ​ទេ ដោយ​ស្ថិតនៅក្នុង​ការ​សិក្សា​របស់​ក្រុម​មន្ត្រី​ជំនាញនៃ​ក្រសួង​មហាផ្ទៃ។

នាយ​ឧត្តម​សេនីយ៍​សន្តិ​បណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ថា រឿងថ្មី​នេះ គឺការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរី និង​ខុនដូ ដោយ​ស្នើឲ្យ​សាលា​រាជធានី​ភ្នំពេញ គាំទ្រ។ លោកបាន​ស្នើសុំ​ដល់​សម្តេច​ក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ ដោយ​សម្តេច បាន​ឲ្យលោក​រៀបចំ​ប្រតិភូ​មួយ​ក្នុងនាម​ក្រសួង​មហាផ្ទៃ ដកបទ​ពិសោធ​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​រដ្ឋ ការ​គ្រប់គ្រង​ឯកជន​របស់​បុរី និង​ខុនដូ និង​ដក​ពិសោធ​ពង្រឹង​កិច្ចការ​សន្តិសុខ។

អគ្គ​ស្នងការ​នគរបាលជាតិ​បាន​បញ្ជាក់​ថា លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មហាផ្ទៃ បាន​នឹង​កំពុង​ព្រាង​អនុក្រឹត្យ​អំពី​ការ​គ្រប់គ្រង​បុរី និង​ខុនដូ ដែលនេះ​ជា​រឿង​ថ្មីមួយ ដែល​ត្រូវ​ពិនិត្យ​លើ​បញ្ហា​ប្រឈម។

គួរ​បញ្ជាក់​ថា គិតត្រឹម​ដើមឆ្នាំ​២០១៨ អគារ​ខ្ពស់ៗ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៩៧៩​អគារ។ ចំណែកឯទីក្រុង​រណប អគារ​ពាណិជ្ជកម្ម សំណង់បុរី ផ្ទះល្វែង អគារ​ស្នាក់នៅ រួម​ទាំង​សណ្ឋាគារ និង​ខុនដូ មាន​ចំនួន ១៩៩​កន្លែង។ សណ្ឋាគារ​ប្រណីតៗ​ចំនួន ២៨៨​កន្លែង ។ នេះបើ​តាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ៕

Source From: http://kleykley.sabay.com.kh/article/1127077#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *