News

Check out real estate news updates

ក្រសួងប្រកាសថាក្រុមហ៊ុន​សាងសង់​ទាំងអស់​ត្រូវតែមានបុគ្គលិក​ជំនាញវិស្វករនិងគោរព​តាម​កាតព្វកិច្ច​ក្នុង​វិស័យ​សំណង់​

បន្ទាប់ពីការបាក់រលំអគារនៅព្រះសីហនុ ពេលនេះរដ្ឋាភិបាលកំពុងតែពង្រឹងទាក់​ទងជាមួយគុណភាព​សំណង់​ទូទាំងប្រទេស ជាពិសេសធ្វើឱ្យសំណង់កាន់តែមានគុណភាពនិងស្ដង់ដារ និងទប់ស្កាត់សំណង់ខុសច្បាប់។

បើយោងតាមឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន លើកឡើងថា រាល់​ក្រុមហ៊ុន​ប្រកប​អជីវ​កម្ម​សាងសង់ នៅ​កម្ពុជា​ទាំងអស់​ត្រូវគោរព​តាម​កាតព្វកិច្ច​សំខាន់ៗ​ក្នុង​វិស័យ​សំណង់​ដែល​បានកំណត់​។​

​ក្នុងឱកាស​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃទី ៤​ខែកក្កដា​ឆ្នាំ ២០១៩ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើង​ក្នុង​អង្គប្រជុំ​ថា រាល់​ក្រុមហ៊ុន​ប្រកប​អជីវ​កម្ម​សាងសង់ ត្រូវគោរព​តាម​កាតព្វកិច្ច​ចម្បង​ជាច្រើន​ក្នុង​វិស័យ​សំណង់​។

​ឯកឧត្ដម​បញ្ជាក់ថា ជាដំបូង​ក្រុមហ៊ុន​ប្រកប​អជីវ​កម្ម​សាងសង់​ទាំងអស់​ត្រូវតែមាន អាជ្ញា​ប័ន្ន​ប្រកប​អជីវ​កម្ម​ស្របច្បាប់​ចេញ​ដោយ ក្រសួង​រៀបចំ​ដែនដី រឺ​មន្ទីរ​រៀបចំ​ដែនដី​រាជធានី ខេត្ត និង​ស្ថាប័ន​ដែលមាន​សមត្ថកិច្ច និង​មិនត្រូវ​ទទួល​សាងសង់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​ជាដាច់ខាត​។ លើសពីនេះ ក្រុមហ៊ុន​សាងសង់​ទាំងអស់​ត្រូវតែមាន បុគ្គលិក​ជំនាញ វិស្វករ ដែល​បាន​ចុះបញ្ជី និង​ទាមទារ​ឱ្យមាន​បុគ្គលិក រួមទាំង​សម្ភារៈ​គ្រប់គ្រាន់ និង​ត្រូវមាន​ផែនការ​សកម្មភាព​ការងារ​ច្បាស់លាស់ និង​ទាមទារ​អោយមាន​កិច្ចសន្យា​ជាមួយ​ម្ចាស់​គម្រោង និង​បុគ្គលិក​ផងដែរ​។​

​ក្រៅពី​ពង្រឹង​ចំណុច​ទាំងនេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់​ឱ្យ​ក្រុមហ៊ុន​សំណង់​ទាំងអស់​ត្រូវមាន​ការគិត​គូ​ពី​សុវត្ថិភាព​បុគ្គលិក គិតគូ​ពី​បរិស្ថាន ដោយ​តម្រូវឱ្យមាន​ឃ្លាំង មាន​ទីជម្រក​កម្មករ និង​មាន​របង​ហ៊ុមព័ទ្ធ​ការដ្ឋាន​សំណង់​។ ជាពិសេស ​គឺ​តម្រូវអោយ​ក្រុមហ៊ុន​ប្រកប​អជីវ​កម្ម​សាងសង់​ត្រូវ​សហការ​ជាមួយ ក្រុមការងារ​ត្រួតពិនិត្យ​ការងារ​សំណង់​របស់​ក្រសួង ដើម្បី​ពិនិត្យ​ធ្វើ​វឌ្ឍនភាព​សំណង់ រហូតដល់​បញ្ចប់​ការសាងសង់។

More Information visit: https://www.business-cambodia.com/public/article/all-construction-companies-had-to-be-skilled-engineered

Leave a Reply

Your email address will not be published. Required fields are marked *