News

Check out real estate news updates

កំហុសដ៏ធំមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យដែលធ្វើឱ្យខ្លួនលង់ខ្លួនងើបមិនរួច!

នរណាក៏តែងតែមានកំហុសដែរ គ្រាន់តែមនុស្សមួយចំនួនដឹងខ្លួនថាខុសហើយគឺចេះកែ ប៉ុន្តែមានមនុស្សមួយ​ចំនួន​ទៀតនៅ​តែបន្តសាងកំហុសរហូតលង់ខ្លួនងើបមិនរួច ដែលជាហេតុមួយធ្វើឱ្យមានផលប៉ះពាល់ដល់បុគ្គលផ្សេងទៀត។

ជាកស្ដែង នៅក្នុងវិស័យអចលនទ្រព្យ​មានភ្នាក់ងារអចលនទ្រព្យ​មួយចំនួនបានសាងកំហុស​ដែលធ្វើឱ្យខ្លួនឯង​លង់​រហូតងើបលែងរួច ជាហេតុធ្វើឱ្យអ្នកទិញអចលនទ្រព្យមួយចំនួនខ្លាចនៅក្នុងការទិញអចលនទ្រព្យរបស់ពួកគាត់។

នៅកម្ពុជាមានក្រុមហ៊ុនអចលនទ្រព្យច្រើនណាស់ដែលធ្វើការវិនិយោគលើអចលនទ្រព្យខុសៗគ្នា ហើយ​ភ្នាក់ងារ​អចលនទ្រព្យក៏មានច្រើនដូចគ្នា ដូច្នេះហើយតែងតែមានការប្រកួតប្រជែងគ្នាទៅវិញទៅមក។

ប៉ុន្តែការប្រកួតប្រជែងខ្លះគឺមិនមែនតម្លៃភាពនោះទេ ការប្រកួតប្រជែងគ្នាដោយគ្មានតម្លា​ភាពនេះហើយដែល​ជា​កំហុស​មួយរបស់ភ្នាក់ងារអចលនទ្រព្យ ដែលធ្វើឱ្យអតិថិជនលែងមែនជំនឿចិត្តក្នុងការទិញអចលនទ្រព្យ។

ភ្នាក់ងារអចលនទ្រព្យមួយចំនួនដើម្បីទទួលបានផលចំណេញគឺលក់ដោយមិនបានគិតថាអតិថិជនមានផលប៉ះពាល់អ្វីនោះទេ គឺលក់ដោយគ្មានភាពស្មោះត្រង់ ប៉ុន្តែបន្ទាប់ពីលក់រួចហើយគាត់អាចនឹងបាត់បង់ជំនឿចិត្តពីអតិថិជន ឬបាត់​អតិថិជនក៏ថាបាន។

ដូច្នេះហើយភ្នាក់ងារអចលនទ្រព្យបើចង់ជោគជ័យគួរណាតែធ្វើការបម្រើសេវាកម្មជូន អតិថិជនដោយមានភាពទទួល​ខុសត្រូវ និងស្មោះត្រង់ ម៉្យាងទៀតការប្រកួតប្រជែងគ្នាគួរតែមានតម្លាភាព។

គួរជម្រាបផងដែរថា ក្រុមហ៊ុនអចលនទ្រព្យមួយចំនួនគឺជាក្រុមហ៊ុនដែលស្របច្បាប់ ហើយក៏នៅមានក្រុមហ៊ុន​មួយ​ចំនួនដែលជាក្រុមហ៊ុនមិនស្របច្បាប់គឺធ្វើការវិនិយោគអចលនទ្រព្យមិនចុះបញ្ជីត្រឹមត្រូវដែលជាហេតុធ្វើឱ្យអ្នកទិញ​អចលនទ្រព្យខ្លាចក្នុងការទិញអចលនទ្រព្យ។

Source From: https://www.business-cambodia.com/public/article/a-huge-mistake-for-a-real-estate-agent-that-makes-you-dizzy

Leave a Reply

Your email address will not be published. Required fields are marked *