News

Check out real estate news updates

កំណើន​វិនិយោគិន​ពី​មហាមិត្ត​ដែកថែប​នាំ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ទុន​វិនិយោគ​ជិត​៦០០​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​មក​ដល់​យ៉ាង​គំហុក​នៃ​វិនិយោគិន​ជនជាតិ​ចិន​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នានា​ក្នុង​ប្រទេស​កម្ពុជា ជាក់ស្តែង​គេ​ក៏​កត់សម្គាល់​ឃើញ​ថា​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​នូវ​ការ​វិនិយោគ​ខ្លាំងក្លា​ជាង​បណ្តា​ខេត្ត​នានា​លើ​វិស័យ​សំណង់ សណ្ឋាគារ និង​អចល​ទ្រព្យ ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ហក់​ឡើង​ខ្ពស់ រហូត​មាន​អ្នក​មូលដ្ឋាន​ត្អូញត្អែរ​ថា​ការ​បំពុលបរិស្ថាន​ក៏​ជា​បញ្ហា​ចម្បង​ផង​ដែរ ។

ជាក់ស្តែង​សម្រាប់​រយៈពេល ៥ ខែ ដើមឆ្នាំ​២០១៩ នេះ​គឺ​មាន​ទុន​វិនិយោគ​ប្រមាណ ជាង ៥៨២​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ហូរ​ចូល​ខេត្ត​ព្រះ​សីហ​នុ ជាមួយនឹង​គំរោង​វិនិយោគ​សរុប ១៨៦​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សំណង់ និង​សូ​រី​យោ​ដី​ខេត្ត​ព្រះ​សីហ​នុ លោក ចេ​ង ស្រុង នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ម្សិលមិញ​នេះ ។ ប្រភព​ដដែល​បាន​អះអាង​ថា ឆ្នាំ ២០១៩ នេះ ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំងនោះ រួម​មាន គំរោង​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់​ជាតិ​ចំនួន​៥៩​គម្រោង គំរោង​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់​ក្រោម​ជាតិ​ចំនួន​២២​គម្រោង និង​គម្រោង​អនុម័ត​ដោយ​សមត្ថកិច្ច​ក្រុង ស្រុក​ចំនួន​ទូ​ទាំង​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​១០៥​គំរោង នាំ​ឲ្យ​ការ​អភិវឌ្ឍ​ន៏​ហក់​ឡើង​ខ្ពស់ ។ លោក បាន​បន្ត​ថា សំណង់​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ប្រភេទ​សណ្ឋាគារ ផ្ទះសំណាក់​ខុន​ដូ និង ផ្ទះល្វែង​ជាដើម ព្រមទាំង​សំណង់​ដែល​ខ្ពស់​បំផុត​នៅ​ក្នុង​ខេត្ត​មួយ​នេះ​គឺ​មាន​ចំនួន​៤៣​ជាន់ ដែល​កំពុង​សាងសង់ ហើយ​គិត​មក​ទល់​បច្ចុប្បន្ន គម្រោង​នេះ​បាន​បញ្ចប់​ប្រមាណ​ជាង​១៤​ជាន់​ហើយ​។

យ៉ាងណាមិញ លោក បន្ថែម​ថា ជាមួយ​គ្នា​នឹង​ការ​កើនឡើង​នៃ​សំណង់​នេះ​ដែរ ក៏​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បរិស្ថាន​ផង​ដែរ រួម​ជាមួយនឹង​ការ​ខ្វះ​មន្ត្រី​ជំនាញ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ការ​ដ្ឋា​សំណង់​នានា ។ លោក​បន្ត​ថា ដោយ​មាន​ត​ការ​ណែនាំ​របស់​អភិបាលខេត្ត សមត្ថកិច្ច មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ដ បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់​ធ្លាប់ នៅ​តាម​ការ​រ​ដ្ឋា​ន​សំណង់ និង ការ​សាងសង់​ខ្វះ​លក្ខណៈ​បច្ចេកទេស ដូច​ជា ការដ្ឋាន​គ្មាន​របង​បិទ​បាំង យក​ចិ​ញ្ជើ​ម​ផ្លូវ​ដាក់​សម្ភារៈ​សំណង់​ជាដើម​។

ចំណែក លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ធ្លាប់​បាន​ឲ្យ​ដឹង​កន្លង​មក​ថា វឌ្ឍនភាព​របស់​ខេត្ដ នៃ​ការ​កើនឡើង​សំណង់ និង​អ្នក​វិនិយោគ​នេះ គឺ​ដោយសារ​កត្ដា​ធំ​ៗ​ពីរ ទី​១)- កត្ដា​សន្ដិភាព បាន​ផ្ដល់​នូវ​សុវត្ថិភាព​ក្នុង​ការ​កង​សាង និង​ប្រកប​របរ​រកស៊ី​ដោយ​សេរី និង​ទី​២)- កត្ដា​ច្បាប់​ដែល​ផ្តល់​ការពារ​ប្រជាពលរដ្ឋ អ្នក​វិនិយោគ​ប្រកបដោយ​ស្ថេ​រ​ភាពល្អ សម្រាប់​បរិស្ថាន​វិនិយោគ​នៅ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​កម្ពុជា​។ កំណើន​សំណង់​នេះ ក៏​បាន​បង្ហាញ​នូវ​ផល​វិជ្ជមាន​ច្រើន គឺ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​របស់​ខេត្ដ ក្នុង​នោះ​ជី​ឌី​ភី​របស់​ប្រជាពលរដ្ឋ​ខេត្ដ​ព្រះ​សីហ​នុ មាន​កំណើន​ជា​លំដាប់​ដែរ ជាក់ស្ដែង​ពលរដ្ឋ​ម្នាក់​ពី​ជាង​១០០០​ដុល្លារ រហូត​ដល់​ជាង​២០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​។

ក្នុង​ឆ្នាំ ២០១៨ ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ចំនួន​៣៣៦​គម្រោង និង​ទុន​វិនិយោគ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ​គម្រោង ដែល​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់​ជាតិ​មាន​ចំនួន​៦២ គម្រោង​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​៥៣ និង​ថ្នាក់​ក្រុង​-​ស្រុក​ចំនួន ១៦៦ គម្រោង​៕កែសម្រួលដោយ ៖ សុឃាក់

Source From: https://kohsantepheapdaily.com.kh/article/853634.html

Leave a Reply

Your email address will not be published. Required fields are marked *