News

Check out real estate news updates

ការ​វិនិយោគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ​វិស័យ​អចលនទ្រព្យ​​​​​​​​​​​​​​​​​​​​​​​​​នៅ​​ខេត្ត​​ព្រះសីហនុនឹង​​បន្ត​កក្រើក​ឡើងវិញ​

​ភ្នំពេញ​៖​ ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ព្យាករណ៍​ថា​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្តើម​កំរើក​ឡើងវិញ​ ​នៅ​ខែមេសា​ឆ្នាំ​ ​២០១៩​ ​ខាង​មុ​ខនេះ​ ​ក្រោយពី​នៅ​ទ្រឹង​ក្នុងរយៈពេល​ខ្លី​នៃ​ដើមដើមឆ្នាំ ២០១៩នេះ​។​

​លោក​ ​នង​ឌី​ ​ណា​រ៉ា​ ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ ​និង​ពិធីការ​នៃ​សាលាខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹង​កាលពី​ថ្ងៃទី​ ​១៨​ ​ខែមីនា​ ​ម្សិលមិញ​នេះ​ ​ថា​អ្នក​វិនិយោគិន​ចិន​ជា​ច្រើ​រយ​នាក់​ ​បាន​មក​ស្វែងរក​ឪ​កាស​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​ ​ដោយ​បាន​ធ្វើដំណើរ​ ​តាមរយៈ​ជើង​យន្ត​ហោះ​ពេញ​ៗ​មក​ពី​ប្រទេស​ចិន​មកកាន់​ខេត្ត​ព្រះសីហនុ​។​

​លោក​បន្ត​ថា​ ​“​អ្នក​វិនិយោគ​ចិន​មក​ឈុត​ចុងក្រោយ​នេះ​ ​មក​ច្រើន​ ​តែ​មិនដឹង​ពី​ចំនួន​ក្រុមហ៊ុន​ឡើយ​ ​គ្រាន់តែ​ដឹង​ថា​ជិះ​យន្ត​ហោះ​ណែន​ៗ​ក្នុង​មួយថ្ងៃ ១៩ជើង​ ​ហើយ​អ្នកខ្លះ​ចង់​មក​ដែរ​តែ​អត់​យន្តហោះ​ជិះ​ ​ដោយ​កក់​សំបុត្រ​មិនទាន់​គេ​”​។​

លោក​បន្ត​ថា​ ​“​អ្នក​វិនិយោគ​ចិន​មក​កាលពី​ឈុត​មុន​ ​មាន​សភាព​ទុំ​ជោ​ ​ដែល​ដល់កម្រិត​មួយ​នៅ​ទ្រឹង​ ​តែ​អ្នក​វិនិយោគ​មក​ឈុត​ថ្មីនេះ​ ​នឹង​ចាប់ផ្តើម​វិនិយោគ​សារ​ឡើងវិញ​ ​តែ​យ៉ាងណាក៏ដោយ​តម្លៃ​ដីធ្លី​គឺ​រក្សា​ដដែល​ ​មិន​មានការ​កើនឡើង​នោះ​ទេ​”​ ​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យដឹង​នៅ​ថ្ងៃទី១១​ ​ខែមីនា​ឆ្នាំ​ ​២០១៩​កន្លង​មក​​នេះ​ថា​ ​ការ​អភិវឌ្ឍ​ដ៏​លឿន​ក្នុង​ខេត្ត​ព្រះសីហនុ​ជា​បាតុភូត​នៃ​ការ​អភិវឌ្ឍ​ ​ដែល​មាន​ភាពជា​ដៃគូ​កម្ពុជា​-​ចិន​ ​នេះ​បាន​បង្ហាញ​​ជាក់ស្តែង​នូវ​ជំនឿ​​របស់​អ្នក​វិនិយោគ​ ​ជា​ដៃគូ​រទាំង​ជាតិ​ ​និង​អន្តរជាតិ​ ​ដែលគេ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​កិច្ច​ពង្រឹង​ប្រសិទ្ធិ​ភាព​ ​ដើម្បី​សន្តិភាព​ ​ស្ថិរភាព​ ​បរិយាកាស​នយោបាយ​ល្អ​ ​និង​ថាមពល​ដែល​អនុគ្រោះ​ដល់​បរិយាកាស​បណ្តាក់​ទុន​ ​និង​ពាណិជ្ជកម្ម​សេរី​។​

​ខេត្ត​ព្រះសីហនុ​ជា​តំបន់ឆ្នេរ​សមុទ្រ​ ​ដែល​មាន​កំពង់ផែ​ទឹកជ្រៅ​នា​រយៈពេល​ ​២​-​៣ឆ្នាំ​ចុងក្រោយ​នេះ​មានការ​វិនិយោគ​យ៉ាង​គំហុក​ ​ពីសំណាក់​វិនិយោគិន​ចិន​ហើយ​បាន​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​។​

​ក្រុង​ព្រះសីហនុ​ ​កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​តូច​ធំ​យ៉ាងច្រើន​ ​ដែល​តួលេខ​គម្រោង​សំណង់​ធំ​លើស​ពី ៣០០០ ម៉ែត្រការ៉េ​ឡើង​ ​មាន​ចំនួន ៧០គម្រោង​ ​ក្នុង​ចំនួន​ជាង ៣០០គម្រោង​ ​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ​ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​ខ្ពស់​ជាងគេ​កម្ពស់​ ​៤០ជាន់​មាន​ចំនួន​ច្រើន​គម្រោង​ ​កំពុង​រីក​លូតលាស់​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​។​ ​នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​ខេត្ត​។​

កាលពី​ឆ្នាំ២០០៥​-​២០១៥​ ​ខេត្ត​នេះ​មាន​គម្រោង​អ​គារ​ខ្ពស់​ៗ​ចាប់ពី៥ជាន់​រហូតដល់៣៥ជាន់​ ​មានតែ ៤៦គម្រោង​ប៉ុណ្ណោះ​ ​ខណៈ​ដែល​ឆ្នាំ ២០១៨ តែឯង​ ​មាន​គម្រោង​អគារ​ធំ​ ​និង​កម្ពស់​ចាប់ពី ៥ជាន់​ដល់ ៤០ជាន់​រហូតដល់ ១៥០គម្រោង​៕​

Source from: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *