News

Check out real estate news updates

ការ​បរិភោគ​អាហារ​ក្នុង​បរិវេណ​ប្រាសាទ នៅ​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ហាម​ឃាត់​

ភ្ញៀវ​ទេសចរ នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បរិភោគ ឬ​​យក​អាហារ​ចូល​ក្នុង​បរិវេណ​ប្រាសាទ នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ទៀត​ឡើយ​។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ស្ដីពី​ការ​ហាម​បរិភោគ​អាហារ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ក្នុង​ពេល​ទស្សនា​ប្រាសាទ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ចុះ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

យោង​តាម​សេចក្ដី​ជូនដំណឹង​ដដែល ការ​ហាមឃាត់​នេះ គឺ​ដើម្បី​ថែរក្សា​ការពារ​នូវ​តម្លៃ និង​ដើម្បី​ការពារ​រក្សា​នូវ​របៀបរៀបរយ​សណ្ដាប់ធ្នាប់ អនាម័យ​ក្នុង​បរិវេណ​ប្រាសាទ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ណែ​នាំ ៣​ចំណុច​ដូច​ខាងក្រោម​៖

  • ហាម​បរិភោគ​អាហារ​ក្នុង​បរិវេណ​ប្រាសាទ ក្នុង​ពេល​ទស្សនា​ប្រាសាទ ជាពិសេស​អាហារ​វេច​ខ្ចប់​ក្នុង​អំឡុង​ពេល​ទស្សនា​ថ្ងៃរះ និង​ថ្ងៃលិច។
  • ភ្នាក់ងារ​ទេសចរណ៍​ សមាគម​ទេសចរណ៍ ក៏ដូចជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ត្រូវ​ជួយ​ណែនាំ​ភ្ញៀវ​របស់​ខ្លួន​កុំ​ឲ្យ​បរិភោគ​អាហារ​វេច​ខ្ចប់ នៅ​ក្នុង​បរិវេណ​ប្រាសាទ។
  • គ្រឹះស្ថាន​អង្គរ​សូម​ជួយ​ណែនាំ​ភ្ញៀវ និង​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​វេច​ខ្ចប់​អាហារ​ចូល​ទស្សនា​ប្រាសាទ​ទាំង​ក្នុង​អំឡុង​ពេល​ទិញ​បណ្ណ និង​ពេល​ពិនិត្យ​បណ្ណ​ចូល​ទស្សនា​ប្រាសាទ​៕

Source From: http://kleykley.sabay.com.kh/article/1126777#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *