News

Check out real estate news updates

ការអភិវឌ្ឍន៍​​ហេដ្ឋារចនាសម្ព័ន្ធ​​កំពុង​ធ្វើ​ឲ្យ​​ទី​ក្រុង​ត្បូងឃ្មុំ​​ កាន់​តែ​​មាន​ការ​​ចាប់​អារម្មណ៍​

​ត្បូងឃ្មុំ​៖​ ​រដ្ឋាភិបាល​បាន​និង​កំ​ពូ​ង​បន្ត​ពង្រីក​ ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ ​នៅក្នុង​ទីរួមខេត្ត​ត្បូងឃ្មុំ​ ​ជាទី​ក្រុង​ថ្មី​មួយ​នៃ​ខេត្ត​កូនពៅ​គេ​ ​ដែល​បាន​និង​កំពុង​ធ្វើឲ្យ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​យ៉ាង​ខ្លាំង​។​ ​

​លោក​ ​សឿន​ ​ចាន់​ថុន​ ​នាយក​គ្រប់គ្រង​ផ្នែក​លក់​នៃ​គម្រោង​ដី​ឡូត៍​ ​អាណាចក្រ​រុងរឿង​ ​ដែល​កំពុងធ្វើការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​និគម​លើ​ ​ឃុំ​ស្រឡប់​ ​ស្រុក​ត្បូងឃ្មុំ​ ​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៥​ ​មិនា​នេះ​ថា​ ​បច្ចុប្បន្ន​នេះ​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​ត្បូងឃ្មុំ​ ​កំពុងតែ​មាន​ភាពល្អ​ប្រសើរ​ ​និង​ពុះកញ្ជ្រោល​ខ្លាំង​ ​ដែល​ក្នុង​នោះ​រាប់ទាំង​ការសាងសង់​សំណង់​ស្ថាប័ន​បម្រើសេវា​សាធារណៈ​ ​ការសាងសង់​សំណង់​បុរី​លំនៅ​ដ្ឋាន​ ​ក៏ដូចជា​ការបង្កើត​ទី​អាហារដ្ឋាន​ ​ភោជនីយដ្ឋាន​ ​សាលារៀន​ឯកជន​ ​និង​ផ្សារ​ឯកជន​ ​ដែល​ស្ថិត​ក្នុង​តំបន់​ជាដើម​។​ ​

​ការ​លេចចេញ​នូវ​វត្តមាន​សំណង់​អាគារ​ទាំងអស់​នោះ​ ​បាន​ជំរុញ​ឱ្យ​ទីផ្សារ​ដីធ្លី​នៅ​ទីតាំង​ខាងលើ​ ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​លើ​ការទិញ​-​លក់​ ​។​ ​ជាក់ស្ដែង​ចំពោះតែ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ទី៣​ ​របស់​ក្រុមហ៊ុន​អាណាចក្រ​រុងរឿង​តែម្ដង​ ​ត្រឹមតែ​រយៈពេល​ជាង២សប្ដាហ៍​ ​ក្រុមហ៊ុន​បាន​លក់​ចេញ​រហូតដល់​ប្រមាណ​ ​៣០​-​៤០​ ​ឯណោះ​។​

​ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ប្រមុខ​រដ្ឋាភិបាល​បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ ​ចិន​ក្នុង​តម្លៃ៥០លាន​ដុល្លារ​ ​ដើម្បី​ផ្តល់​សេវាកម្ម​វេជ្ជ​សាស្រ្ត​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ ​ក៏ដូចជា​ ​ខេត្ត​នេះ​ឲ្យ​កាន់តែ​មាន​ភាព​កក់ក្តៅ​ ​ពិសេស​ទទួល​បាន​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​ ​និង​ប្រសិ​ទ្ឋ​ភាព​ខ្ពស់​។​

​លោក​ ​សឿន​ ​ចាន់​ថុន​ ​បាន​បន្ត​ថា​ ​“​សន្ទុះ​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​គឺ​មានការ​ទាក់ទាញ​ខ្លាំង​ ​ជាពិសេស​ ​នៅ​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​បន្ទាប់ពី​បញ្ចប់​ពិធី​បុក​គ្រឹះ​សាងសង់​មន្ទីរពេទ្យ​ ​មិត្តភាព​ ​កម្ពុជា​-​ចិន​ ​ត្បូងឃ្មុំ​ ​កាលពី​ព្រឹក​ថ្ងៃទី១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​កន្លងមក​នេះ​”​។​ ​

​លោក​បន្ត​ថា​ ​“​ផ្អែក​តាម​បទពិសោធន៍​កន្លងទៅ​ ​ចំពោះ​អតិថិជន​ ​ដែល​មក​ទិញ​គម្រោង​ពុះ​ដី​ឡូ​តិ៍​របស់​លោក​ ​គឺជា​អ្នក​ដែល​បំណង​ទិញទុក​សម្រាប់​ធ្វើការ​វិនិយោគ​បន្ត​យកចំណេញ​ ​ដោយសារ​ពួកគាត់​ដឹង​យ៉ាង​ច្បាស់​ថា​ ​សម្រាប់​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ ​តម្លៃ​ដី​នៅ​ទីនេះ​ ​នឹង​មានការ​កើនឡើង​ខ្លាំង​”​។​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *