News

Check out real estate news updates

កម្ពុជា និងជប៉ុន ចុះអនុស្សរណៈស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ — អនុស្សរណៈស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍកំពង់ផែផែស្វយ័ត ក្រុង​ព្រះ​សីហនុ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្ដម លូ គឺមឈន់ ប្រធានអគ្គនាយកកំពង់​ផែស្វយ័​តក្រុងព្រះសីហនុ និងលោក Shigenori OGAWA អគ្គនាយកនៃនាយកដ្ឋានអាស៊ីអា​គ្នេយ៍ ​និង​ប៉ាស៊ីហ្វិក របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កាពី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅការិយាល័យកណ្ដាលអង្គការ JICA នាទីក្រុងតូក្យូ។ នេះបើ​​យោង​​តាម​សេ​ច​ក្ដី​​ប្រ​កាសព័ត៌មានរបស់អង្គការ JICA នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។

អនុស្សរណៈស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និង​ពង្រីកភាពជាដៃគូរវាងអង្គការ JICA និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់​ការ​អភិ​វឌ្ឍ​កំពង់ផែ និងភស្តុភារកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ កំពង់ផែ ស្វយ័ត​ក្រុ​ង​ព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់ក្នុងប្រទេសកម្ពុជា ហើយកំពង់ផែនេះ បាន​ដើ​រ​តួ​ជាមជ្ឈមណ្ឌលភស្តុភារកម្មសំខាន់ ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ចាប់តាំ​ង​​​ពីឆ្នាំ​១៩៩៩មក JICA បានផ្ដល់ហិរញ្ញប្បទាន ហិរញ្ញប្បទានឥតសំណង កិច្ចសហ ប្រតិប​ត្តិ​ការ​​​បច្ចេ​កទេស និងបន្តផ្ដល់ការគាំទ្រនានា ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹង​សម​ត្ថ​ភា​ព​កំ​ពង់ផែ។ ផ្អែកលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពង់ផែ​ស្វយ័​តក្រុង​ព្រះ​សីហនុ នឹងក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងស្រុក និងតំបន់យ៉ាងសំខាន់ ដែលក្នុង​នោះចំ​នួនកុងតឺន័រឆ្លងកាត់សរុបបានកើនឡើងពីចំនួន២៩០.០០០TEUs ក្នុងឆ្នាំ​២០១៣ ដ​ល់​៥៤០.០០០ TEUs ក្នុងឆ្នាំ២០១៨។ ទន្ទឹមនេះ វាក៏មានសារៈសំខាន់ណាស់ ក្នុងការធ្វើការ​អភិ​វឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយការពង្រឹងបន្ថែមលើប្រតិបត្តិការ និងការគ្រប់​គ្រ​ង​​កំពង់​ផែ និងតំបន់សេដ្ឋកិច្ចពិសេសក៏មានសារៈសំខាន់ផងដែរ។​

ក្នុងជំនួបទ្វេភាគីរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា និងឯកឧត្ដម  Abe Shinzo នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ បានឱ្យដឹងថា ប្រទេសជប៉ុនបានប្ដេជ្ញាបន្តផ្ដល់ការគាំទ្រ ដល់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត ក្នុងនោះ រួមមានទាំងការរៀប​ចំ  ផែ​ន​​ការមេសម្រាប់ការអភិវឌ្ឍកំពង់ផែផងដែរ។ ក្នុងន័យនេះ អង្គការJICA នឹងបន្តកិច្ចសហ​ប្រតិ​បត្តិការ តាម​រយៈការផ្ដល់កម្ចីហិរញ្ញប្បទានសម្រាប់កសាងគម្រោង «អភិវឌ្ឍន៍ចំណតកុង​តឺន័រ​ថ្មី​របស់​កំ​ព​​ង់ផែស្វយ័តក្រុងព្រះសីហនុ» និងហិញ្ញប្បទានឥតសំណងសម្រាប់គម្រោង« ប្រព័ន្ធផ្លាស់ប្ដូ​រ​ទិ​ន្នន័​យអគ្គិសនីនៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ»។ មិនតែប៉ុណ្ណោះ JICA ក៏នឹងចូល​រួម​លើកម្ពស់ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក តាម​រយៈការពង្រឹង​ និង​ពង្រី​កកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយកំពង់ផែស្វយ័តក្រុង ព្រះសីហនុ៕

Source From: https://www.akp.gov.kh/kh/post/detail/10625

Leave a Reply

Your email address will not be published. Required fields are marked *