News

Check out real estate news updates

កម្ពុជា-ថៃរួមគ្នាសាងសង់ស្ពានធំទីមួយលើខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ

ប្រទេសកម្ពុជានិងថៃបានសហការរួមគ្នាសាងសង់ស្ពានធំទីមួយលើខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរស្ថិតក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ហើយស្ពាននេះដែរត្រូវបានសម្ពោធជាផ្លូវការដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។

យោងតាមការបញ្ជាក់លើទំព័រហ្វ៊េសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋាភិបាលថៃបានផ្តល់ជំនួយឥតសំណងប្រមាណជា ១៩លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ពានខាងលើនេះ ហើយក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ស្ពាននេះជាស្ពានធំទីមួយដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១» ហើយ «ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសទាំងពីរសំដៅធ្វើឲ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ»។

សាងសង់ឡើងដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទរថៃ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ ហើយក្នុងនោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានធ្វើការចាក់បេតុងតភ្ជាប់មុខតំណ«ស្ពានមិត្តភាពកម្ពុជា-ថៃ»នេះជាផ្លូវការរួចរាល់ផងដែរ។

Source From: https://www.construction-property.com/khread-news-1773/

Leave a Reply

Your email address will not be published. Required fields are marked *