News

Check out real estate news updates

កម្ពុជារំពឹងថា វិនិយោគិន អឺរ៉ុបមកពី៥២ប្រទេសនឹងមកវិនិយោគកាន់តែច្រើន

ក្នុងពេលថ្មីៗនេះ កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន​បាន​ដឹកនាំ​មន្ត្រីក្រសួង និងក្រុមហ៊ុនឯកជនចំនួន ៣ក្រុមហ៊ុន ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «26th Moscow International Travel & Tourism Exhibition (MITT 2019)» នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី។

ព្រឹត្តិការណ៍ MITT 2019 ដែលជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍លំដាប់ទី៥នៃពិភពលោក ដែលជា​ឱកាសសម្រាប់កម្ពុជាក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍។

ហើយមានការចូលរួមពី៥៤ប្រទេស និង៥២តំបន់ នៃសហព័ន្ធរុស្ស៊ី ដូចជា៖ មជ្ឈុមបូព៌ា អាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេ បណ្តាប្រទេសនៃអតីតសហភាពសូវៀត (CIS) និងក្រុមហ៊ុនទេសចរណ៍រុស្ស៊ី ព្រមទាំងផ្នែកឯកជនពាក់ព័ន្ធវិស័យទេសចរណ៍រហូតដល់ទៅ ១៨០០ក្រុមហ៊ុន និងមានអ្នកទិញដ៏មានសក្តានុពល ព្រមទាំងមានអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានា។

ជាពិសេសកម្ពុជាជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF 2021) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រមទាំងទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទេសចរណ៍រុស្ស៊ី មកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។

គួរកត់សម្គាល់ថា ឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរពីអ៊ឺរ៉ុបប្រមាណ ៨២០,០០០នាក់ ស្មើនឹង ១៣% នៃចំនួនទេសចរសរុបដែលមកទស្សនាកម្ពុជា។

សូមបញ្ជាក់ផងដែរថា តាមរយៈព្រឹត្តិការណ៍ MITT 2019 ដែលជាទីផ្សារទេសចរណ៍អាទិភាពទើបងើបឡើងថ្មី កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរណ៍រួមជាមួយនិងវិនិយោគិន មកពីទីផ្សារអឺរ៉ុបកាន់តែច្រើនថែមទៀត។

ចំពោះការទាក់ទាញវិនិយោគិនពីអឺរ៉ុបនេះនឹងធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនកាន់តែខ្លាំង ពិសេសវិស័យទេសចរណ៍ដែលនឹងមានការបង្កើតជារីស៊ត តំបន់ទេសចរណ៍កែច្នៃកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។

Source From: https://business-cambodia.com/2019/03/16/cambodia-expects-european-investors-from-52-countries-to-invest-more/

Leave a Reply

Your email address will not be published. Required fields are marked *