News

Check out real estate news updates

កម្ពុជាទទួលគម្រោងអភិវឌ្ឍន៍ជិត៤០០លានដុល្លារជំរុញឱ្យវិស័យអចលនទ្រព្យហាក់មានសន្ទុះខ្លាំងឡើង

បើយោងតាម គណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជាសម្រេច​ផ្តល់ជូនដល់ក្រុមហ៊ុនវិនិយោគ​ចំនួន៩ ក្នុងនោះ​មាន​រោងចក្រផ្គុំដំឡើង​អំពូលភ្លើង ​និងសម្ភារៈបរិក្ខាអគ្គិសនី, ​រោងចក្រកែច្នៃគ្រឿងសំណង់ រោង​ចក្រ​ កែច្នៃផ្លែឈើគ្រប់ប្រភេទ​ ជាពិសេសគម្រោងអភិវឌ្ឍន៍ ​សណ្ឋាគារថ្នាក់ផ្កាយ៥ នៅ​មជ្ឈមណ្ឌល​​ទេសចរណ៍នៅ “តារាសាគរ ឈូងសមុទ្រវែង” ដែលមានទុនសរុបជាង ៣២៥​លានដុល្លារអាមេរិក ។

នៅដើមខែកញ្ញា ឆ្នាំ២០១៩ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បង្ហាញទូរលេខនៃការវិនិយោគ តាមសំណើសុំវិនិយោគ ​របស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ក្នុងនោះ​ គណៈកម្មាធិការវិនិយោគកម្ពុជា ​បានសម្រេច​ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូន​ដល់ក្រុមហ៊ុន​ វិនិយោគចំនួន ៩គម្រោង ដែល​មានគម្រោងវិនិយោគផ្សេងៗគ្នា នៅក្រៅតំបន់​ សេដ្ឋកិច្ច ពិសេស​នៅ​ទូទាំងប្រទេស ។

ពាក់ព័ន្ធគម្រោងវិនិយោគដែលផ្តល់ការ​អនុញ្ញាត​ ដោយ​គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងនោះ​ សម្រាប់​គម្រោងវិនិយោគ ​បង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង​ និងសម្ភារៈបរិក្ខា​អគ្គិសនី​គ្រប់ប្រភេទ ចំនួន២ ​មានទំហំទឹកប្រាក់វិនិយោគ ៥,៥ លានដុល្លារ, ​រោងចក្រផលិតកាបូបគ្រប់ប្រភេទ​ មាន​ទឹកប្រាក់ ៦ ​លានដុល្លារ,​ រោងចក្រផលិតបំពង់ទឹកជ័រ ​៣,៦ ដុល្លារ, រោងចក្រ​ផលិត​សម្ភារៈសំណង់គ្រប់ប្រភេទ ​និងរោងចក្រកែច្នៃថ្មម៉ាប ​ផលតិជាគ្រឿងសង្ហារឹម​ ៨,២ លានដុល្លារ, រោងចក្រផលិតទៀនគ្រប់ប្រភេទ​ ៣,៨ លានដុល្លារ, រោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទមាន ​(ស្វាយ ចេក ម្នាស់ ស្វាយចន្ទី…) ៦,៤ លានដុល្លារ ​និងគម្រោងវិនិយោគ ​សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន​៧០០បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​រមណីយដ្ឋានទេសចរណ៍ ​សួនកំសាន្ត​ ហេដ្ឋារចនាសម្ព័ន្ធ និងគ​ម្រោងផ្សេងៗមួយចំនួនទៀតរបស់ក្រុមហ៊ុន “ZHENG HENG (CAMBODIA) CO., LTD” នៅក្នុង​គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍ “​តារាសាគរ ឈូងសមុទ្រវែង” មានទុន​វិនិយោគ​ប្រមាណ ​២៩២លានដុល្លារ សរុបទាំងអស់មានទំហំទឹកប្រាក់​ក្នុងការវិនិយោគប្រមាណ​ជាង ៣២៥ លានដុល្លារ ។

បើនិយាយពីគម្រោងដែលកម្ពុជាទទួលបាន គឺរាប់រយគម្រោង ដែលនេះជាសញ្ញាមួយជំរុញឱ្យវិស័យអចលនទ្រព្យកាន់តែកើនឡើងរួមផ្សំជាមួយនិងវិស័យសំណង់ផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ ជួយបង្កើនការងារឱ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់ផងដែរ។

More information visit: https://www.business-cambodia.com/public/article/cambodia-receives-nearly-400-million-in-development-plans-to-boost-real-estate

Leave a Reply

Your email address will not be published. Required fields are marked *