News

Check out real estate news updates

កម្ពុជាគ្រោងចាយជិត៤ពាន់លាន$សង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ដើម្បីតភ្ជាប់ចរន្តសេដ្ឋកិច្ចរវាងវៀតណាម-ថៃ

កម្ពុជាគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនផ្លូវជាតិលេខ១ ពីភ្នំពេញ ទៅបាវិតបិទបាយ ព្រោះតែប្រទេសកម្ពុជាស្ថិតនៅចន្លោះរវាងប្រទេសវៀតណាម និងថៃ ដូច្នេះបើប្រទេសទាំង២ចង់ចរាចរទំនិញត្រូវឆ្លងកាត់កម្ពុជាតាមរយៈផ្លូវអាស៊ានហាយវេលេខ១ គឺការតភ្ជាប់ពីចិន ភូមា ថៃ កម្ពុជា ទៅវៀតណាម តាមរយៈផ្លូវជាតលេខ៥ និងលេខជាតិ១របស់កម្ពុជាយើង។ នេះបើយោងតាមប្រសាសន៍ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លៃកាលពីថ្ងៃទី២២ ខែមេសា ព្រឹកមិញនេះ។

ឯកឧត្តម មានប្រសាសន៍ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងពង្រឹងផ្លូវជាតិ៥ពី២គន្លងទៅ ៤គន្លង និងផ្លូវជាតិលេខ១កំពុងស្តារ ហើយកំពុងកៀគរអ្នកវិនិយោគដើម្បីសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត បិទបាយ ដើម្បីងាយស្រួលធ្វើដំណើរក្នុងការដឹកនាំទំនិញ និងភ្ញៀវទេសចរ

ឯកឧត្តមធ្លាប់លើកឡើងថា សម្រាប់ការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម គឺបានសិក្សារួចរាល់ចប់សព្វ​គ្រប់អស់ហើយ ដែលត្រូវចំណាយថវិកាអស់ប្រមាណ៣.៨០០លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា។ ហើយរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យទីភ្នាក់ងារសហ ប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) ធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅ បាវិត​ ដែលមានចម្ងាយផ្លូវប្រវែង១៦០គីឡូម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ។

បន្ទាប់ពីធ្វើការសិក្សារួច ផ្លូវនេះ នឹងត្រូវចំណាយថវិកាប្រមាណ៣.៨០០ លានដុល្លារ ដែលការចំណាយយ៉ាងច្រើនសម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ ដោយសារ តែផ្លូវដែលត្រូវសាងសង់គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមាន ប្រវែងរហូតដល់៨០គីឡូម៉ែត្រ បានធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន។

ឯកឧត្តមបានបញ្ជាក់ថា បើប្រៀបធៀបទៅនឹងការសាងសង់ផ្លូវល្បឿនលឿន ពីរាជ ធានីភ្នំពេញ ទៅខេត្ដព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រនោះ គឺចំណាយថវិកា ប្រមាណតែ ២.០០០លានដុល្លារប៉ុណ្ណោះ ដោយសារផ្លូវនេះ មិនមានការសាងសង់ឆ្លងកាត់បឹង ឬតំបន់លិចទឹក ដូចផ្លូវល្បឿនលឿនភ្នំពេញ ទៅបាវិត។ ឯកឧត្តមបានបន្ដថា ដោយសារតែ​ទំហំទឹកប្រាក់ក្នុងការចំណាយសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះ គឺមានចំនួន ច្រើនពេកនោះ រាជរដ្ឋាភិបាលមិនទាន់សម្រេចធ្វើការសាងសង់ ឬយ៉ាងណាទេ ដោយកំពុងតែ ស្វែងរកដៃគូវិនិយោគពីវិស័យឯកជន ដើម្បីកសាងផ្លូវនេះ៕

Source From: https://www.business-cambodia.com/public/article/high-way-phnom-penh-bavat

Leave a Reply

Your email address will not be published. Required fields are marked *