News

Check out real estate news updates

កត្តានៃភាពជោគជ័យក្នុងការរចនាប្លង់ និងសាងសង់ ក្នុងវិស័យឧស្សាហកម្មសំណង់នៃប្រទេសកម្ពុជា

វិស័យសំណង់ក្នុងប្រទេសកម្ពុជាបានរីកលូតលាស់ជាគំហុក និងត្រូវបានប៉ាន់ស្មានថានឹងរីកលូតលាស់កាន់តែខ្លាំងឡើងៗ ដោយសារតែមានដីធ្លីជាច្រើនទាំងនៅជាយក្រុង និងតាមបណ្តាខេត្តមួយចំនួនរង់ចាំការអភិវឌ្ឍន៍។ យោងតាមស្ថិតិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឱ្យឃើញថា នៅត្រីមាសដំបូងក្នុងឆ្នាំ ២០១៩ នេះ ការវិនិយោគលើវិស័យសំណង់មានតម្លៃសរុបច្រើនជាង ២,៧ ពាន់លានដុល្លាអាមេរិកឯណោះ។ ភាគច្រើននៃការវិនិយោគផ្តោតទៅលើ អគារលំនៅដ្ឋានខ្ពស់ៗ រោងចក្រ បុរី សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារការិយាល័យ។ ដោយសង្កេតឃើញនូវតម្រូវការខ្ពស់លើគុណភាពសេវាកម្មសំណង់ពីអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ដូច្នេះការផ្តល់នូវសេវាកម្មសំណង់បែបច្រកចេញចូលតែមួយ (one-stop-service) មានតួនាទីដ៏សំខាន់ក្នុងការកាត់បន្ថយចំណាយ និងពេលវេលាដល់អតិថិជន។ លោក Yabe Akira ប្រធានចាត់ការទូទៅក្រុមហ៊ុន CMED Construction មានកិត្តិយសណែនាំលម្អិតទៅលើសេវាកម្មសំណង់បែបច្រកចេញចូលតែមួយ ដែលមានតែមួយគត់នៅប្រទេសកម្ពុជា។

សូមលោកមេត្តាណែនាំខ្លួន

ខ្ញុំបាទឈ្មោះ Yabe Akira ជាជនជាតិជប៉ុនដែលបញ្ចប់ការសិក្សាជំនាញវិស្វកម្ម។ ខ្ញុំបាទបាននិងកំពុងប្រឡូកក្នុងវិស័យសំណង់ជាង ៤០ឆ្នាំមកហើយ។ សព្វថ្ងៃនេះ ខ្ញុំមានតួនាទីជាប្រធានចាត់ការទូទៅក្នុងក្រុមហ៊ុន CMED Construction។

តើកត្តាអ្វីដែលជម្រុញលោកមកធ្វើការនៅប្រទេសកម្ពុជា?

ដូចដែលអ្នកបានដឹងស្រាប់ហើយ កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍ។ ដូច្នេះ វិស័យសំណង់គឺជាវិស័យមួយដែលរីកលូតលាស់បំផុត។ ស្របពេលជាមួយគ្នានេះ កម្ពុជាកំពុងត្រូវការធនធានមនុស្សជាច្រើនដើម្បីអភិវឌ្ឍប្រទេស។ ខ្ញុំជឿជាក់ថា ខ្ញុំអាចប្រើប្រាស់សក្តានុពលដែលខ្ញុំមាន ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យសំណង់ ព្រមទាំងបណ្តុះបណ្តាលវិស្វករថ្មីៗ ដែលជាទំពាំងស្នងឬស្សីរបស់កម្ពុជាថែមទៀតផង។ ទោះបីជាការរួមចំណែករបស់ខ្ញុំជាចំណែកតូចមួយក្នុងសង្គមក្តី តែការដែលបានធ្វើការក្នុងក្រុមហ៊ុន CMED Construction វាជាក្លាយទៅជាចំណែកដ៏ធំមួយ។

តើអ្វីដែលធ្វើឲ្យក្រុមហ៊ុន CMED Construction ខុសពីក្រុមហ៊ុនសំណង់ដទៃ?

បើនិយាយអំពីការងារសំណង់ វាគឺជាការងារមួយដែលស្មុគស្មាញខ្លាំង។ ការងារនេះតម្រូវឱ្យមានដំណាក់កាលច្រើនដែលធ្វើឱ្យអតិថិជនចំណាយពេលនិងថវិកាច្រើនលើសលប់មុននឹងឈានដល់ការអនុម័តគម្រោង។ ប៉ុន្តែសម្រាប់ CMED Construction ពួកយើងបានផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយយើងគឺជាក្រុមហ៊ុនសំណង់បែបច្រកចេញចូលតែមួយ មានន័យថា អតិថិជនពុំចាំបាច់ជួបពាក់ព័ន្ធជាមួយនឹងភាគីច្រើននាក់នោះទេ។ ពួកយើងផ្តល់នូវរាល់សេវាកម្មដែលទាក់ទងនឹងការរចនាប្លង់ និងសាងសង់។ យើងអាចធ្វើការងារជាច្រើនក្នុងពេលតែមួយ។ វិធីនេះជួយកាត់បន្ថយចំណាយ និងពេលវេលាគួរឱ្យកត់សម្គាល់ ព្រមទាំងធ្វើឱ្យគម្រោងរបស់អតិថិជនត្រូវបានសាងសង់រួចយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ដំណើរការនីមួយៗត្រូវបានគ្រប់គ្រង និងកែប្រែយ៉ាងងាយស្រួល។ មានតែក្រុមហ៊ុន CMED Construction ប៉ុណ្ណោះដែលផ្តល់សេវាកម្មបែបនេះក្នុងប្រទេសកម្ពុជា។

តើលោកអាចបង្ហាញពីគម្រោងណាខ្លះដែល CMED Construction បាននិងកំពុងសាងសង់?

ថ្មីៗនេះ យើងបានបញ្ចប់នូវគម្រោងភូមិគ្រិះលំដាប់ផ្កាយ ៥ មួយនៅសង្កាត់ជ្រោយចង្វារ ដែលគម្រោងនេះជាប្រភេទបណ្តុំផ្ទះវីឡា ៤ខ្នង មាន ៤ជាន់និងអគារហាត់ប្រាណមួយ ក្នុងគម្រោងតែមួយ។ ក្រៅពីនេះ យើងមានគម្រោងធំ ២ ទៀតដែលកំពុងសាងសង់ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២០ខាងមុខនេះ មានដូចជាគម្រោងខនដូ ២៦ជាន់ L’attrait BKK នៅសង្កាត់បឹងកេងកង១ និង គម្រោងអគារការិយាល័យ ១៩ជាន់ OCIC Office Building នៅសង្កាត់ជ្រោយចង្វារ។

តើក្រុមហ៊ុនរបស់លោកផ្តោតលើតម្លៃអ្វីខ្លះក្នុងការចូលរួមចំណែកអភិវឌ្ឍឧស្សាហកម្មសំណង់នៅកម្ពុជា?

សម្រាប់ក្រុមហ៊ុន CMED Construction ពួកយើងផ្តល់ភាពសំខាន់បំផុតទៅលើវិជ្ជាជីវៈនិងសុចរិតភាព ក្នុងការបម្រើអតិថិជននិងសង្គមរបស់យើង។ ស្របពេលជាមួយគ្នានេះដែរ បុគ្គលិករបស់យើងត្រូវបានបណ្តុះបណ្តាល ឱ្យយកចិត្តទុកដាក់ក្នុងការផ្តល់តម្លាភាពនិងក្រមសីលធម៌ ទៅលើរាល់ការងាររបស់អតិថិជន។ អតិថិជនអាចមានភាពជឿជាក់ថា យើងនឹងបំពេញរាល់តម្រូវការរបស់លោកអ្នក ដោយយើងផ្តល់នូវសិទ្ធិក្នុងការចូលរួមគ្រប់ដំណាក់កាលនៃគម្រោងរបស់លោកអ្នកជាមួយនឹងបុគ្គលិកដែលមានបទពិសោធខ្ពស់។ ជាសរុបសេចក្តី អគារទាំងអស់ដែលបានសាងសង់ឡើងដោយ CMED Construction គឺជាអគារដែលមានគុណភាពខ្ពស់ រួមជាមួយនឹងភាពតាំងចិត្តក្នុងការ «កសាងដ៏ល្អបំផុត»។

More information visit: https://www.construction-property.com/km/behind-the-success-of-design-build-in-cambodias-construction-industry/

Leave a Reply

Your email address will not be published. Required fields are marked *